ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្ក្រាបមនុស្សប្រុសស្រី ៥៨ នាក់ក្នុងក្លឹបកំសាន្ត ( ប្រូ )
Mon,21 January 2019 (Time 05:59 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 33នាក់)

កិច្ចប្រតិបត្តិការថ្មីមួយបានធ្វើឡើង កាលពីថ្ងៃទី១៩មករា ឆ្នាំ២០១៩ កន្លងទៅនេះ បង្ក្រាបនិងឃាត់ខ្លួនបានមនុស្សជាច្រើន ដែលជាជនសង្ស័យ ក្នុងនោះមានដល់ទៅមាន៥ជាតិសាសន៍ រួមមានជនជាតិចិន២៩នាក់( ស្រី៥នាក់ ) ជនជាតិវៀតណាម ២៣នាក់ ( ស្រី១៥នាក់ ) ជនជាតិថៃ០២នាក់ ជនជាតិខ្មែរ ០៣នាក់ (ស្រី២នាក់) និងជនជាតិកូរ៉េម្នាក់។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នេះ បានធ្វើឡើងនៅចំណុចមហាវិថីព្រះមុនីវង្ស ( ក្លឹបប្រូ) ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៥៨នាក់ (ស្រី២៤នាក់) មាន៥ជនជាតិ។

ក្រោយធ្វើតេស្ត រួចរកឃើញថា ជនសង្ស័យ៥២នាក់ វិជ្ជមាន ( មានជាប់សារធាតុញៀន ) និងអវិជ្ជមាន០៦នាក់ ( មិនមានប្រើប្រាស់ ) ហើយបើបែងចែកប្រភេទជនសង្ស័យរួមមាន៖ អនុប្រធានក្រុមហ៊ុនម្នាក់ ជាម្ចាស់ទីតាំង ។
មេការធំម្នាក់ មេការតូចម្នាក់ ជាអ្នកចាត់ចែង, អ្នកប្រើប្រាស់៥៣នាក់ និងអ្នកកំដរ០២នាក់។

ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖ អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២.០៥ក្រាម, ម្សៅបេតាមីន៦.៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧.០៨ក្រាម ។ វត្ថុតាងទាំងនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពួកគេបដិសេធទាំងអស់គ្នា។

ជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕