ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ជនបរទសប្រមាណ៩០ភាគរយ ភាគច្រើន ជនជាតិចិន និងជនជាតិវៀតណាម ត្រូវបានដកហូតឯកសារមិនប្រ ក្រតីរបស់កម្ពុជា នេះបើតាមរបាយការណ៌របស់លោក គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រ វេសន៌
Mon,21 January 2019 (Time 07:06 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 62នាក់)

ថ្មីៗនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន
ឲ្យដឹងថា មកដល់ពេលនេះ យើងដកហូតបានប្រមាណជិត៩០ភាគរយ ហើយដែលឯកសារដែលគេកាន់ មានប្រមាណជាង ៣ម៉ឺនក្បាល ក្នុងនោះមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែនជាដើម។

នៅការដកហូតនេះ ក្នុងនោះមាន១០ជនជាតិ ប៉ុន្ដែច្រើនជាងគេនោះ ជនជាតិវៀតណាមប្រមាណ៩០ភាគរយ។

ការដកហូតឯកសារកម្ពុជា ដែលមានភាពមិនប្រក្រតីដែលកាន់កាប់ដោយជនបរទេសនេះ នាយឧត្តមសសេនីយ៌បានបញ្ជាក់ថា គឺនៅសល់តែ៦ខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជាស្ថាពរហើយក្នុងយុទ្ធនាការដកហូតឯកសារមិន ប្រក្រតី ដែលនេះជាការកំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ។

សម្រាប់ទិន្នន័យជនបរទេសទាំងអស់ដែលកន្លងមករស់នៅក្នុងទឹកដីកម្ពុជា តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ កម្ពុជាបានបណ្ដេញជនបរទេសទាំងអស់ចេញ មានចំនួន១៥.០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានជាង៣.០០០នាក់ ភាគច្រើនជាជនជាតិចិន និងជនជាតិវៀតណាម។

ស្របពេលទៅនឹងអគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៌ បង្ហាញអំពីលទ្ធផលការងាររបស់ខ្លួនជូនសង្គម ឲ្យបានជ្រាបនេះ ពលរដ្ឋខ្មែរជាច្រើន សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តការងារនេះ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដែលជាគ្រឹៈក្នុងការថែរក្សាការពារសន្តិសុខសង្គម របស់យើង ។

ក្រុមអង្គការអ្នកសង្កេតការណ៌មួយក្រុមបាននិយាយថា ស្របពេលទៅនឹងប្រទេសជាតិ មានសន្ទុះឈ្ពោះទៅរកការអភិវឌ្ឍន៌នៅរាល់វិស័យ បញ្ហារឿងជនបរទេស ជាពិសេសជនអន្តប្រវេសន៌ទាំងឡាយណា ដែលតែងលួចធ្វើសកម្ម ភាពរស់នៅលើទឹកដីកម្ពុជា ហើយប្រើលិខិតស្នាមសញ្ជាតិខ្មែរ មិនប្រក្រតីកន្លងមកនោះ រាជរដ្ឋាភិបាលចាំបាច់ណាស់ ក្នុងការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីព្រោះថា ការរស់នៅការប្រកបមុខរបរអាជីវកម្មនានា ដែលធានាដោយច្បាប់ វាជាការងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាការពារ ភាពអសន្តិសុខ នានា ហើយក៏ងាយស្រួលទប់ស្កាត់រាល់បទល្មើសនានា ទៀតផង ៕