ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
តារាចម្រៀងដ៏មានប្រជាប្រិយ ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សេរីមន្ត បានទទួល មរណៈភាពហើយ នៅប្រទេសឥណ្ឌា
Fri,25 January 2019 (Time 02:53 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 54នាក់)

ភ្ញាក់ផ្អើលសារជាថ្មី តាមរយៈអ្នកគាំទ្រតារាចម្រៀងដ៏មានប្រជាប្រិយ ខេមរៈ ស្រីពៅ នៅពេលទទួលបានដំណឹងភ្លាម ថាតារាចម្រៀងដ៏ស្រស់ ពោពេញទៅដោយទេពកុសលសិល្បៈមរណៈភាពហើយកាលពីម៉ោងជាង១ រសៀល ថ្ងៃទី២៥ មករា ២០១៩ នេះ អ្នកគាំទ្រតារាចម្រៀង ខេមរៈ ស្រីពៅ ចាប់ផ្តើមសែរ
ចែលរំលែកព័ត៌មាន និងចូលរួមរំលែកទុកដ៏ក្រៀមក្រំនេះ យ៉ាងសោកស្តាយបំផុត ។

យោងតាមគណនីហ្វេសបុករបស់លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើត របស់តារាចម្រៀង
ខេមរៈ ស្រីពៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ប្អូនស្រីបង្កើតរបស់លោក បានទទួលមរណភាពហើយ នៅឯប្រទេសឥណ្ឌា ប៉ុន្តែរូបលោកពុំបានបញ្ជាក់ដោយសារជម្ងឺអ្វីនោះទេ។

លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា « ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ » ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅ បងសែនល្អណាស់ក្នុងលោកនេះ »។ នៅពេលនេះ សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំ ដឹកមកធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងយកមកដល់នៅពេលណានោះទេ។

ដំណឹងនេះ ពិតជាដំណឹងដ៏សោកសៅ និងក្ដុកក្ដួល ជាទីបំផុតសម្រាប់ក្រុមគ្រួសារ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែលបានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់។

គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ បានបាត់មុខពីសាធារណជនអស់រយៈពេលជាច្រើនឆ្នាំ និងចាប់តាំងពីដើមឆ្នាំ២០១៦មក ក៏មានការលេចលឺថា តារាចម្រៀងខេមរៈ ស្រីពៅ បាត់មុខដោយសារជំងឺសើស្បែកកម្រិតធ្ងន់ ៕