ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ពិធីប្រកាសផ្ទេរភារៈកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
Sat,26 January 2019 (Time 10:51 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 65នាក់)

មន្ត្រីនគបាលក្រុង ស្រុក ដែលត្រូវបានប្រកាស់តែងតាំងមុខតំណែង ផ្ទេភារៈកិច្ច និងបំពាក់ឋានន្តរៈសក្តិដល់មន្ត្រី
នគរបាលទាំងអស់ ដែលមានស្នាដៃក្នុងការបំពេញភារៈកិច្ចកន្លងមក ។ ពីធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៌ទោ ឡុច សុវណ្ណារា លោកស្នងការរងនគរបាល
ខេត្ត ប្រធានការិយាល័យផ្នែក អធិការក្រុង ស្រុក អធិការរង ក្រុង ស្រុក ទាំ៨ ផងដែរ ដែលបានប្រព្រឹត្តទៅនៅ
ថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៩ កន្លងទៅនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

ពិធីប្រកាសនិងផ្ទេរភារៈកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនេះ ជូនមន្រ្តីនគរបាលចំនួន ២២៨នាក់ ក្នុងនោះមានស្រី៤៤ នាក់ ដោយតែងតាំងតម្លើងឋានៈថ្នាក់នាយផ្នែក នាយ នាយរងផ្នែក និង ថ្នាក់នាយ-នាយរងប៉ុស្តិ៍ ចំនួន ៧១នាក់ និង បំពាក់ឋានន្តរស័ក្តិចំនួន១៥៧នាក់ ដែលមានស្នាដៃក្នុងការបំរើជាតិ កន្លងមករួមមាន៖ ថ្នាក់អនុសេនីយ៍ឯក ចំនួន ១៨ នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន ៤២ នាក់ ថ្នាក់អនុសេនីយ៍ត្រី ចំនួន ២៧ នាក់និង ថ្នាក់ព្រិន្ទបាលឯក ចំនួន ៧០ នាក់ ។ ក្រោយការបំពាក់សក្តិជូនមន្ត្រីនគរបាលទាំ ២៧៧នាក់ ក្នុងថ្ងៃនោះផងដែរ លោកស្នងការនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ថា ក្រោយពីការបំពាក់ឋានន្ត រៈសក្តិនេះហើយ សូមអស់លោកទាំងអស់ យកតួរនាទីនេះ ទៅបំរើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរៀងៗ ខ្លួនពិសេសក្តាប់ឲ្យបាននូវសភាពការណ៍ របស់សត្រូវដែលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ក្នុងនោះផងដែរ ត្រូវរក្សាឲ្យបានលក្ខណៈ៩យ៉ាង របស់ភូមិឃុំសវត្ថិភាព ឲ្យបាន និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អផងដែរ ៕