ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
រថយន្ត៣គ្រឿង បោលបំបុកគ្នាទាំងព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៤ រថយន្តឡិច ស៊ីស ដាច់ក្បាលឡានបាត់ រថយន្តធំ ២ គ្រឿង ខូចតិចតួច
Sun,27 January 2019 (Time 08:59 PM)
ដោយ ៖ ចាន់ថា (ចំនួនអ្នកអាន: 52នាក់)

រថយន្ត៣គ្រឿងបានបោលបំបុងគ្នាពេញម៉ាទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៣ និង៣៤ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទាំង រថយន្តឡិចស៊ីស និងរថយន្តបែន ។

ហេតុការណ៌នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នេះ ដែលបង្កឡើងដោយរថយន្ត ហ៊ីណូ ប្រភេទបែន ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2630 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនៅឡើយ ដោយពេលគ្រោះថ្នាក់ បានចុះរត់គេចខ្លួនបាត់ តែម្តង ។

ប្រភពពីអ្នកឃើញហេតុការណ៍ជាក់ស្តែងបានឲ្យដឹងថា គេឃើញរថយន្តបែនខាងលើ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AJ-1339 បើកបរដោយឈ្មោះ ជា សុភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ១៣៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរបញ្រ្ចាសទិសគ្នា។

ប្រភពនោះបន្តថា ស្របពេលជាមួយគ្នានោះ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទបែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1489 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់) បើកបរពីទិសខាងលិចទៅកើតស្របគ្នាជាមួយរថយន្ត Lexus បានមកដល់ចំណុចកើតហេតុខាងលើ ដោយគេចគ្រោះថ្នាក់ ក៏
ប្រះផ្តេកខ្លួនក្រឡាប់ ដោយខ្លួនឯងតែម្ដង ព្រោះតែបាត់ម្ចាស់ការ នៅក្នុងការបើកបរ ។

នៅក្នុងនោះដែរ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យអ្នក បើករថយន្ត ឡិចស៊ីស រងរបួសស្រាល ហើយបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពថ្នល់ទទឹង។ ចំណែក រថយន្តខូចខាតផ្នែកមុខស្ទើរទាំងស្រុង ខណៈរថយន្តប្រភេទបែនទាំង២គ្រឿង ខូចខាតកម្រិតស្រាល។

បច្ចុប្បន្ននេះ រថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង
ជាបណ្ដោះអាសន្នសិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញការិយាល័យចរាចរណ៍ខេត្ដ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕