ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
មិនដឹងថា លោកឧត្តមសេនីយ៌ឯក ឃៀង សុគន្ធា ឈប់ប្រើប្រាស់ ឬក៏ភ្លេចប្រើអក្សរជាតិនោះទេ នៅក្នុងកម្មវិធីបេឡាជាតិ នៅខេត្តព្រះសីហនុ កន្លងទៅនេះ
Mon,11 February 2019 (Time 11:17 AM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 15នាក់)

គិតៗទៅស្រុកខ្មែរ យូរទៅកាន់តែធ្វើឲ្យមហាជនគិតអត់យល់ ម្នាក់ៗនាំគ្នាក្រញ៉ាញ់ខួរតែម្តង ជាក់ស្តែងដូចជានាយកដ្ឋាន អត្តសញ្ញាណកម្មសញ្ជាតិខ្មែរ នៃក្រសួងមហាផ្ទៃ ដែលមានរូបលោកឧត្តមសេនីយ៌ ឃៀង សុគន្ធា ជាថ្នាក់ដឹកនាំ ក៏ស្រាប់
ធ្វើអ្វីៗបែបប្លែកៗ ធ្វើឲ្យមហាជនមានការហួសចិត្តទាំងស្រុងតែម្តង ។

ជាក់ស្តែងសកម្មភាពមួយរបស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ សហការជាមួយក្រុមការងារ បច្ចេកទេសព័ត៌មានវិទ្យា ដើម្បីរៀបចំកម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធី និងយន្តការ នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការបង្រៀនកម្មវិធី E-Form 8.0 ដល់តំណាងរោងចក្រទាំងអស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយគេបានឃើញយ៉ាងច្បាស់ថា ក្រោមអធិបតីភាពលោកផ្កាយ៣ ឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃក្រសួងមហាផ្ទៃ ដែលជាប្រធានក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា រូបលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់កាលបរិច្ឆេទក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ ជូនកម្មករ និយោជិត ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, បាត់ ឬខូច។

ការដំណើរការរបស់នាយកដ្ឋានអត្តសញ្ញាណកម្មសញ្ជាតិខ្មែរនេះ សម្រាប់ខេត្តព្រះសីហនុ ទាំងប្រជាពលរដ្ឋ ទាំងកម្មករ
និយោជិក គឺហាក់មានសេចក្តីត្រេកអរណាស់នៅពេលដែលថ្នាក់ឧត្តមសេនីយ៌ឯករបស់ក្រសួងមហាផ្ទៃមួយរូប មានការ
យកចិត្តទុកដាក់ដល់ពួកគាត់ ប៉ុន្តែនៅក្នុងនោះដែរក៏មានការមិនពេញចិត្តពីប្រជាពលរដ្ឋជាច្រើន ចំពោះការរៀបចំរបស់
នាយកដ្ឋានអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ ដោយពលរដ្ឋជាច្រើននាំគ្នារិៈគន់ថា យូរៗទៅ សឹងតែបំភ្លេចអក្សរសាស្ត្ររបស់
ជាតិទៅវិញ ។

ពលរដ្ឋកម្មករជាច្រើននិយាយថា ហេតុអ្វីបានជានៅក្នុងបដាកិច្ចប្រជុំមួយទាំងមូល បែរមិនឃើញមានអក្សរជាតិនៅក្នុងនោះ ផ្ទុយទៅវិញមានតែអក្សរចិនសុទ្ធសាធ ធ្វើឲ្យពលរដ្ឋសម្តែងនាំគ្នារិៈគន់ថា បើទោះបីជាទៅដល់ណា ក៏គប្បីរក្សាតម្លៃអត្តសញ្ញាណជាតិដែរ ផ្ទុយទៅវិញកម្មវិធីជាតិមួយទាំងមូលបែរជានាំគ្នាប្រើប្រាស់តែអក្សរចិនសុទ្ធ ដែលធ្វើឲ្យពួក
គាត់ហួសចិត្តយ៉ាងខ្លាំង ។

ទាំងអស់គ្នានោះរិៈគន់ទៀតថា ស្ថាប័ននាយកដ្ឋានអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ គឺជាស្ថាប័នជា រាល់ការផ្សព្វផ្សាយ
ណាមួយគួរតែប្រើទាំងរូបភាពភាសារ និងអក្សរសាស្ត្រខ្មែរ មិនគួរណាបោះបង់អក្សរសាស្ត្រជាតិ ទៅប្រើអក្សរចិនយ៉ាងដូច្នោះនោះទេ រាល់សកម្មភាពទាំងអស់នេះ សូមលោកឧបនាយករដ្ឋមន្ត្រី ស ខេង មេត្តាចាប់អារម្មណ៌ និងមានចំណាត់ការផង បើមិនដូច្នោះទេ ថ្នាក់ឧត្តមសេនីយ៌មួយចំនួនយូរៗទៅ ភ្លេចប្រើអក្សរសាស្ត្រជាតិ មិនខាន ៕