ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ជនសង្សយ័២នាក់ ត្រូវបានសមត្ថកិច្ចនគបានខេត្ត និងក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មរួចគេចខ្លួនបានត្រឹម៣ថ្ងៃ
Mon,11 February 2019 (Time 11:59 AM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 67នាក់)

មុខសញ្ញាធ្វើសកម្មភាពកាច់ករម៉ូតូ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកំលាំងសមត្ថកិច្ចការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកំលាំងនគរបាលក្រុងកំពង់ឆ្នាំងធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពរួចគេចខ្លួនបានត្រឹមតែ៣ថ្ងៃ ។

ការបង្ក្រាប់បានមុខសញ្ញាសកម្មចោរកាច់ករម៉ូតូនៅក្រុងកំពង់ឆ្នាំងធ្វើឡើងនៅថ្ងៃទី១០ គុម្ភះ ២០១៩នៅចំណុច
ពីកន្លែងផ្សេងគ្នារ ក្នុងក្រុងកំពង់ឆ្នាំង ។

ប្រធានការរិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ឆ្នាំង លោកវរះសេនីយ៍ឯក ពេជ្យ រ៉ី បានឲ្យដឹងតាមរយះទូរសព្ទ័ថា នៅមុនពេលបង្ក្រាបបាននៅមុខសញ្ញាលួចកាច់កម៉ូតូទាំង២នាក់ ក្នុងចំណោមបក្សពួក៤នាក់កន្លងមកបានធ្វើសកម្មភាពត្រឹមតែមួយថ្ងៃប៉ុណ្ណោះ កាច់ករម៉ូតូប្រជាពលរដ្ឋអស់៣គ្រឿង ហើយរត់គេចខ្លួនបានត្រឹមតែ៣ថ្ងៃត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបង្ក្រាបបានតែម្តង ។

ប្រធានការរិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមាន១ ឈ្មោះ សេង
គឹមហា ភេទប្រុស អាយុ២២ឆ្នាំ ជាមេក្លោង ត្រូវបានចាប់ខ្លួនបានមានទីលំនៅក្នុងភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ២ ឈ្មោះ ឆេង កូរ៉េ ហៅ តូ អាយុ១៩ឆ្នាំរស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំងក្រុង និងខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន៍ជនសង្ស័យទាំង២នាក់ ត្រូវបានសម្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូនបន្តទៅសាលាតំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនិតិវិធី ៕