ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ក្រសួងធម្មការ និងសាសនា ច្រានចោលទាំងស្រុងនូវព័ត៌មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ថាជារឿងមិន ពិត សំណូមពរឲ្យសាធារណជនកុំមានការយល់ច្រឡំ
Tue,12 February 2019 (Time 05:22 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 63នាក់)

កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា, គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ បានជួបជាមួយព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។

ការចុះទៅណែនាំស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀតនេះ ដោយសារតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេកបុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតថា មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដោយសារតែព្រះអង្គនិយាយលើកសសើរលើលោកឧបនាយករដ្ឋមន្ត្រី ស ខេង ថាជាផ្កាយសំណាង ប៉ុន្តែពាក្យនេះ ក៏ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង អះអាងថា ជាការបំបែកបំបាក់ ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ទៅវិញ ។

លោក ផន ដាវី ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ បានបញ្ជាក់ ថា ពុំទាន់មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដូចការចុះផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ ប៉ុន្តែគ្រាន់តែមានការសម្របសម្រួលជាមួយព្រះតេជគុណ ហោ សុខុន តែប៉ុណ្ណោះ។ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។

ជាការឆ្លើយតបត្រឡប់វិញនោះ ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ បានយល់ព្រមទទួលយកការណែនាំមួយនេះ តាមការណែនាំរបស់អភិបាលរាជធានី និងមន្ទីធម្មការ និងសាសនា រាជធានីភ្នំពេញ ។

ពាក់ព័ន្ធទៅនឹងព័ត៌មានដែលថា ចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ត្រូវបាន អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ហ៊ឹម និមល បានច្រាលចោលទាំងស្រុងនូវព័ត៌មានទាំងនោះ ដោយចាត់ទុកថាជារឿងមិនពិត សូមឲ្យសាធារណជនកុំមានការយល់ច្រឡំ៕