ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
អុញនោះ ធ្លាយសារជាថ្មី លោក ឃឹម ចិត្រា នាយប៉ុស្ត៍អន្តោរប្រវេសន៍ថ្មី ច្រកទ្វារប៉ោយប៉ែត រងការចោទពីបទចាប់ជម្រិត ពលករ និងប្រព្រឹត្តអំពើពុករលួយ យកលុយញាត់ហោប៉ៅ
Wed,13 February 2019 (Time 05:40 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 61នាក់)

លោកវរសេនីយ៍ទោ ឃឹម ចិត្រា អត្ថលេខ ១២២០៩ អតីតនាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ច្រកទ្វារតំបន់ជ្រៃធំ ខេត្ត
កណ្តាល ជាប់ព្រំដែនវៀតណាម ដែលត្រូវបានផ្ទេរមកធ្វើជានាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ជំនួយលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជាអនុប្រធាននាយកដ្ឋាន ទទួលទិសទី១ ។

លោកវរសេនីយ៌ទោ ឃឹម សំអាត ត្រូវបានគេមើលឃើញថា កំពុងតែពង្រឹងអំណាចរបស់ខ្លួន មិនត្រឹមតែបន្តដើរតាមគំរូអាក្រក់របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះទេ ថែមទាំងបង្កើនអំពើពុករលួយរបស់ខ្លួន ឲ្យកាន់តែខ្លាំងទ្វេឡើងមានដូចជា៖
១/ជម្រិតយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត ( លុយថៃ ) ឬស្មើនឹង៧.០០០ រៀល ក្នុងការប្រថាប់ត្រាលើបណ្ណ័ព្រំដែន ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។ ២/ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត និង៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូលប្រទេសថៃ ។ ៣/ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត និង៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅដីថៃ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្តក្រៅពីក្រុងប៉ោយប៉ែត។ ៤/ជម្រិតយកលុយ៣០០បាទ ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ។ ៥/ជម្រិតទាលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០ បាតក្នុង១ខែ។ ៦/ជម្រិតទាលុយពីអ្នក លក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែចាប់ពី១៥០០-២០០០ បាតរហូតដល់៦០០០បាត ។ ចំណុចទី៥នឹងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ ជាអ្នកក្ដោបសេដ្ឋកិច្ច ។


សុំរំលឹកឡើងវិញផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋជាប់ពន្ធនាគារ និងពិន័យជាប្រាក់ដែលមានចែងនៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ។ ក្រៅពីនោះនាយប៉ុស្ត៍រូបនេះនៅបានប្រើកូនចៅក្រោមបង្គាប់ ឲ្យចាំជម្រិតទារលុយពីបងប្អូន ពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយ
មានការសហការជាមួយ មេនគរបាលអន្តោប្រវេសន៍ថៃ ឈ្មោះ បិន សហការគ្នាប្រព្រឹត្តអំពើពុករលួយឆ្លងដែន។

នៅក្នុងកិច្ចព្រមព្រៀងរវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ (MOU)ស្ដីពីការឆ្លង ដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាតិឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារខាងលើ ជម្រឹតយកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែគេឃើញលោក ឃឹម ចិត្រា នៅតែបន្តយ៉ាងគគ្លើន ប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ នឹងរាជរដ្ឋាភិបាល ដែលនាំឲ្យស្អប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាន់តែខ្លាំងឡើងៗ ខណះ
បុគ្គលលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងកំពុងស្វះស្វែងរកការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច
ផងនោះ។

ពលរដ្ឋជាច្រើន ដែលរស់នៅក្នុងទឹកដីក្រុងប៉ោយប៉ែត សូមសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមមេត្តាធ្វើការសម្រេចលើអភិក្រមទី៥ នៅលើបុគ្គលលោក ឃឹម ចិត្រា ដូចអនុវត្តន៌លើរូបលោក គឹម រស្មី ផង ដើម្បីផ្តល់ក្តីសុខដល់ពួកគាត់ឲ្យបានរស់នៅសុខស្រួលជាពលរដ្ឋខ្មែរ ។

សម្រាប់ព័ត៌មានខាងលើ ភ្នាក់ងារអ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីរូបលោកវរសេនីយ៌ទោ ឃឹម ចិត្រា បាននៅឡើយទេ ៕