ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា បញ្ហាដីធ្លីមិនអាចយកទាហានអនុវត្តន៌ច្បាប់បានឡើយ
Wed,13 February 2019 (Time 06:57 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 14នាក់)

ថ្មីៗនេះពលរដ្ឋនិយមលេងបណ្តាញសង្គមហ្វេសបុក ផ្ទុះនូវការគាំទ្រ ប្រសាសន៌ដ៏ល្អរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា ការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដូចជាបញ្ហាដីធ្លី មិនអាចប្រើកម្លាំងទាហានទៅអនុវត្តន៌ច្បាប់បានឡើយ ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ស ខេង បែបនេះ គឺធ្វើឡើងនៅក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និង លើកទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ២០១៩ នេះ ។

លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលចូលក្នុងសន្និបាតនេះ ត្រូវបានលើកយកប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ស ខេង មកសរសេរតាមហ្វេសប៊ុកថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍សំខាន់ជាច្រើនដូចជា ក្រសួងមហាផ្ទៃ នឹងបង្កើនថវិកា ដល់ឃុំ.សង្កាត់ ដើម្បីធ្វើការអភិវឌ្ឍន៍ដោយផ្ទាល់ ។

នៅឆ្នាំ២០២០ នឹងទទួលបាន៧៣.០០០ដុល្លាអាមេរិក និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ។ អត្តសញ្ញាណប័ណ្ណ បានធ្វើឱ្យពលរដ្ឋ១០លាន ៩សែន ។ ការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដូចជាបញ្ហាដីធ្លី មិនអាចទាហានទៅអនុវត្តច្បាប់បានឡើយ ។

គ្រប់ខេត្តក្រុង ពេលដោះស្រាយរាល់បញ្ហា ត្រូវយកច្បាប់ជាធំមកដោះស្រាយ ហើយមិនមែនប្រព្រឹត្តខុសទៅប្រើហិង្សាបាញ់បោះឡើយ។ បញ្ហាធំៗ យើងត្រូវបន្តផ្តល់សេវាសាធារណ:ជូនពលរដ្ឋ យើងជាអាជ្ញាធររដ្ឋ ត្រូវបម្រើពលរដ្ឋទូទៅ មិនមែនរើសអើងក្រុមណាមួយឡើយ ។

ប្រធាននាយកដ្ឋាន ឬមន្រ្តីផ្សេងៗត្រូវដឹងពីតួនាទីខ្លួន ហើយត្រូវជាមន្រ្តីមុខសាធារណៈឲ្យច្បាស់ជំនាញ។ អ្វីដែលសារព័ត៌មានផ្សាយប៉ះខ្លួន តាំងពីរឿងតូចរហូតដល់រឿងធំ ត្រូវតែបកស្រាយអោយបានលឿន ។ ការដកមន្រ្តី ឬអភិបាលខេត្ត ត្រូវឈរលើហេតុផលអោយជាក់លាក់ ។

ពលរដ្ឋខ្មែរដែលនិយមប្រើបណ្តាញសង្គមហ្វេសបុក សង្ឃឹមថា ក្រោយពេលដែលមន្ត្រីគ្រប់ជាន់ថ្នាក់ បានជ្រាប នូវការណែនាំដ៏មានសារៈសំខាន់របស់លោកឧបនាយករដ្ឋមន្ត្រី នេះ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អាចនឹង
បំពេញតួនាទីរបស់ខ្លួន ប្រកបដោយសេចក្តីថ្លៃថ្នូ សម្រាប់រាស្ត្រ សម្រាប់សង្គម ៕