ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ក្រុមសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះឃាត់រថយន្តដឹកសំពីងសំពោងខុសច្បាប់ និងខុសលក្ខណៈបច្ចេកទេសចំនួន៩គ្រឿង
Mon,18 February 2019 (Time 10:15 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 47នាក់)

រថយន្តដឹកសំពីងសំពោងខុសច្បាប់ និងខុសលក្ខណៈចំនួន៩គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការស្ទាក់ ចាប់ឃាត់ទុកក្រោយពីរថយន្តទាំង៩គ្រឿងនេះដឹកសំពីងសំពោង និងខុសលក្ខណៈបច្ចេកទេស ។ សូមជម្រាបផងដែរថា ប្រតិបត្តិការឃាត់រថយន្តដឹកសំពីងសំពោងនេះ ក្រុមចម្រុះបាន ធ្វើឡើងនៅវេលាម៉ោង៦ ល្ងាច ដល់ម៉ោង១២ យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនៅចំណុចឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់
ឆ្នាំង។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រុមចម្រុះធ្វើការឃាត់ទុកនេះ គឺតម្រូវឲ្យម្ចាស់រថយន្តធ្វើការកែតម្រូវ ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងខាងក្រោយចេញ និងរើទំនិញ ដែលដាក់លើដំបូលសំពីងសំពោងចេញ ចំណែករថយន្តដែលដឹកលើសកំពស់ក៏ត្រូវឲ្យរើទំនិញដាក់ចេញផងដែរ ។

ដោយឡែកម្ចាស់រថយន្តសមត្ថកិច្ចតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដឹកល្មើសច្បាប់ ។ លោក កែវ ពៅ ក្រុមលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក កែវ ពៅ បានបានឲ្យដឹងតាមរយះទូរសព្ទ័ថា ការអនុវត្តកិច្ចការងារនេះគឺតាមតួនាទី និងភារកិច្ចរបស់ខ្លួនជាប្រចាំ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ការដឹកសំពីងសំពោង និង ទប់ស្កាត់រថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត៕