ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ ការអនុវត្តន៍គោលបំណងយុទ្ធសាស្ដ្រនីមួយៗ នៃគណៈកម្មាធិការជាតិ ស្ដីពីអត្តសញ្ញាណកម្ម មានភាពយឺតយ៉ាវពីការរំពឹងទុក គឺដោយសារតែស្ថានភាពនយោបាយសង្គម របស់ប្រ ទេសជាតិយើង
Mon,18 February 2019 (Time 11:14 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 17នាក់)

កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសដៅ ការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា ការអនុវត្តន៍គោលបំណង យុទ្ធសាស្ដ្រនីមួយៗ នៃគណៈកម្មាធិការជាតិ ស្ដីពីអត្តសញ្ញាណកម្មមានភាពយឺតយ៉ាវ
ពីការរំពឹងទុក ប៉ុន្ដែការយឺតយ៉ាវនោះ មិនមែនដោយសារការមិនយកចិត្តទុកដាក់របស់អង្គភាពជំនាញនោះទេ គឺដោយ សារតែស្ថានភាពនយោបាយសង្គម របស់ប្រទេសជាតិយើងផង ព្រមទាំងការជាប់រវល់ការងារបោះឆ្នោត និងកិច្ចការ អាទិភាពជាច្រើនទៀត របស់រាជរដ្ឋាភិបាល ។

សូមរំលឹកផងដែរថា គោលបំណង នៃកិច្ចប្រជុំលើកទី៣ នៃ គ.ជ.ដ.អ មានរបៀបវារៈផ្សេងៗដូចជា ទី១-ពិនិត្យកូរ៉ុម , ទី២-ពិនិត្យ និងអនុម័តលើរបៀបវារៈអង្គប្រជុំ ,ទី៣-អនុម័តកំណត់ហេតុអង្គប្រជុំលើកទី២ ,ទី៤-របាយការណ៍ប្រចាំ
ឆ្នាំ២០១៨ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០១៨ , ទី៥-របាយការណ៍ ស្ដីពីការវាយតម្លៃការអនុវត្តន៌សាកល្បង ច្រកចេញតែមួយ សេវាអត្តសញ្ញាណកម្មនៅសាលាឃុំ សង្កាត់ នៅខេត្តកំពត និងខេត្តកែប , ទី៦-របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាព នៃការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងទី៧-បញ្ហាផ្សេងៗ ។

ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកយកចំនុចមួយចំនួនទៀតដែលនៅមានភាពស្រពិចស្រពិល ទៅបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមាន៖
ទី១.ការចុះបញ្ជីជាសកម្មដើម្បីធានានូវភាពពេញលេញ,ទី២.ប្រព័ន្ធវិមជ្ឈការដែលមានគណនេយ្យភាព,ទី៣.ការផ្តល់ធនធានដោយនិរន្តរភាព,ទី៤.តួនាទីរបស់អ្នកផ្តល់ព័ត៑មាន,ទី៥.តួនាទីរបស់IPIS,ទី៦.តួនាទីតុលាការ និងទី៧.លក្ខណះសម្បត្តិ មន្ត្រីអត្រានុកូលដ្ឋានមូលដ្ឋាន។ ហើយក៏បានដាក់ចេញនូវទិសដៅរួមមាន ៤ចំនុច៖ ទី១.ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងបន្តដំណើរការព្រាងច្បាប់ស្របតាមកម្មវិធីរបស់ខ្លួន។ ទី២.បន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ននានា ដើម្បីពិនិត្យ និងពិភាក្សាលើការតភ្ជាប់ប្រព័ន្ធចុះបញ្ជីសម្រាប់ប្រព័ន្ធគាំពារសង្គមទាំងមូល ដោយយកប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជនជាប្រព័ន្ធគោល សម្រាប់ផ្តល់ទិន្នន័យព័ត៑មានអំពីបុគ្គល (លេខសម្គាល់អត្តសញ្ញាណខ្មែរ-KIDC) ដើម្បីតភ្ជាប់ទៅប្រព័ន្ធផ្តល់សេវាទាំងអស់ទាំងផ្នែកសាធារណៈនិងឯកជន ប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់ភាព
ត្រឹមត្រូវ នៃការផ្តល់អត្តសញ្ញាណបុគ្គល សម្រាប់ ការផ្តល់ ការទទួលសេវា ទាំងអស់ ។ ទី៣.បន្តគាំទ្រជម្រុញនិងតាមដ្ឋានត្រួតពិនិត្យ ដំណើរការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីស្នាក់នៅតាមប្រព័ន្ធ
បច្ចេកវិទ្យានៅ ឃុំ.សង្កាត់ សាកល្បងនៅខេត្តកំពត និងកែប និងពង្រីកប្រព័ន្ធនេះទៅឃុំ.សង្កាត់ផ្សេងទៀត ជាពិសេសនៅរាជធានីភ្នំពេញ។ ទី៤.បន្តអនុវត្តសកម្មភាពផ្សេងៗទៀត នៅក្នុងដំណាក់កាលទី១ នៃផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្ម៕