ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ផ្ទះប្រជាពលរដ្ឋមួយខ្នងម្ចាស់ផ្ទះមិននៅ បានរងការឆេះអស់គ្មានសល់
Wed,20 February 2019 (Time 06:21 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 12នាក់)

ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមមួយខ្នងត្រូវបានអគ្គីភយ័មួយឆាបឆេះស្ទើរអស់គ្មានសល់ ។ ហេតុការណ៌
ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី១៩ គុម្ភះ ២០១៩ នៅចំណចភូមិត្រ ពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះដោយអគ្គីភយ័ឆេះផ្ទះស្ទើរតែអស់មាន ឈ្មោះ ឯល ហូសាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានប្រពន្ធឈ្មោះ ទាំ ហ្វាស់អ៊ីសះ ប្តីប្រពន្ធរស់នៅក្នុងភូមិឃុំកើត ហេតុនៅពេលប្តីប្រពន្ធពីរនាក់ ប្តីប្រពន្ធ ទាំងពីរនាក់ ។

ប្រភពពីឪពុក ដែលបានឃើញហេតុការណ៌ គ្រួសារខាងលើនេះមិននៅផ្ទះ ប្តីចេញទៅរកត្រីនៅទន្លេចំណែកប្រពន្ធ ទៅភ្នំពេញ ទើបបណ្តាលឲ្យអគ្គីភយ័ឆាបឆេះស្ទើរអស់គ្មានសល់ ។

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើហេតុ បានប្រាប់ឲ្យដឹងថា ផ្ទះជនរងគ្រោះមានទំហុំ៨ គុណនិង ៦
ខាងក្រោមធ្វើពីថ្ម ឈើខាងលើញ្ជាំងក្តារប្រក់ក្បឿង និងសម្ភារៈមួយចំនួនមិនទាន់ដឹងទំហុំប៉ុន្មាន ព្រោះម្ចាស់ផ្ទះ មិននៅ។

ក្នុងហេតុការណ៌គ្រោះអគ្គីភយ័ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ ២គ្រឿង ទើបពន្លត់បាន
ទាំងស្រុផងដែរ ។

ការសន្និដ្ឋានជំហ៊ានតំបូងរបស់សមត្កិច្ច វាបណ្តាមមកពីទុសេខ្សែភ្លើង ៕