ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
លោក ញ៉ឺន គួន ប្រធានមន្ទីធនធានទឹក និងឧត្ដុនិយម ខេត្តឧត្ដរមានជ័យ ចុះសិក្សារលទ្ធភាពជាក់ស្តែង ឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ
Tue,26 February 2019 (Time 11:51 AM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 14នាក់)

ព្រោះតែមានការយកចិត្តទុកដាក់ និងដោយក្តីព្រួយបារម្ភជាខ្លាំង ទៅលើប្រជាពលរដ្ឋ ដែលមានផលវិបាក និងកង្វះ ទឹកប្រើប្រាស់ នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញនេះ លោក លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹកនិងឧត្ដុនិយម បានកំណត់ឲ្យលោក ញឺន គួន ប្រធានមន្ទីធនធានទឹកនិង ឧត្តុនិយម ខេត្តឧត្ដរមានជ័យ ចុះទៅពិនិត្យភាពជាក់ស្ដែង ដើម្បីឆ្លើយតបឲ្យបានទាន់សភាពការណ៌ដែលប្រជាពលរដ្ឋចំនួន៣ភូមិ អំពាវនាវសំណូមពរ ទៅដល់មកក្រសួងធនធានទឹក ឲ្យជួយកសាងទំនប់ បិទទឹកនៅអូរំចេក ក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ តាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

លោក ញឺន គួន ប្រធានមន្ទីធនធានទឹក និងឧត្តុនិយម ខេត្តឧត្ដរមានជ័យ បានឲ្យក្រុមអ្នកសារព័ត៌មាន ដឹងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់អំពីទុក្ខកង្វល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋជាខ្លាំង ពីសំណាក់រូប
លោក លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧត្ដុនិយម បានបញ្ជារូបលោកចុះទៅពិនិត្យ និងសិក្សារលទ្ធភាព និងរាយរបាយការណ៍ទៅថ្នាក់ លើដើម្បីឆ្លើយតបតម្រូវប្រជាពលរដ្ឋ ទោះជាថ្ងៃអាទិត្យដែលជាថ្ងៃមន្រ្ដីរាជការឈប់សំរាកក៏ដោយ។

លោក ញ៉ឺន គួន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានសូមអំពាវនាវ ទៅដល់លោករដ្ឋមន្រ្ដី សូមឲ្យជួយកសាងទំនប់ទឹកនោះ មានចំនួន បីភូមិ ទី១ ភូមិរំចេក ទី២ភូមិរំចេកខាងកើត ទី៣ភូមិរំចេកខាងលិច ដែលមានចំនួនប្រជាពលរដ្ឋសរុបចំនួន ៦៣២ គ្រួរសារ ស្មើរនិង២.៨៥៧ នាក់ ។

ប្រជាពលរដ្ឋទាំងបីភូមិខាងលើនេះ មានការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលពួកគាត់សុំអំពាវនាវ ទៅរូបលោក
លឹម គានហោ រដ្ឋមន្រ្ដីធនធានទឹក និងឧត្ដុនិយម ឲ្យជួយកសាងទំនប់ទឹក ដើម្បីបានទឹកប្រើប្រាស់ទៅតាមតម្រូវការជូនដល់ពួកគាត់ ។ ដោយបានឃើញ លោក ញ៉ឺន គួន ប្រធានមន្ទីធនធានទឹក និងឧត្ដុនិយម ខេត្តឧត្ដរមានជ័យ
ចុះសិក្សារលទ្ធភាព និងរាយការជូនទៅថ្នាក់លើវិញ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ដែលកំពុងត្រូវការ ប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក លឹម គានហោ និងមិនទុកបណ្ដែតបណ្ដោយឲ្យពួកគាត់រងទុកដោយសារតែខ្វះទឹកប្រើប្រាស់ បន្តទៀតនោះទេ ។

សម្រាប់ការចុះសិក្សាពិនិត្យមើលលទ្ធភាពជាក់ស្តែងនេះ ភ្នាក់ងារសាត្រាឬទ្ធិ នៅមិនទាន់បានដឹងថា តើក្រសួង
ធនធានទឹក និងឧត្តុនិយម ជួយសម្រាលឲ្យពលរដ្ឋបានការប្រើប្រាស់ នៅពេលណានោះទេ ភ្នាក់ងារយើង នឹងយកអំពីដំណើការរបស់មន្ទីរធនធានទឹក និងឧត្តុ និយម ផ្សាយជូនជ្រាប នៅពេលបន្ត ៕