ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ព្រោះតែភ្លើងប្រច័ណ្ឌ បានធ្វើឲ្យគូរស្នេហ៌មួយគូរដែលទើបនិងរៀបការរួចបាន៥ថ្ងៃ បុរសជាប្តីសម្រេចបានបញ្ចប់ជីវិតរបស់ប្រពន្ធ និងខ្លួនដោយគ្រាប់កាំភ្លើងអាការ
Tue,05 February 2019 (Time 11:31 AM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 17នាក់)

មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅគ្រួសារថ្មីថ្មោងដែលទើបតែរោបការបាន៥ថ្ងៃ ដោយសាតែភ្លើងប្រចណ្ឌ័បានធ្វើឲ្យបញ្ចប់ជិវិត្តរបស់ខ្លួន ។

ហេតុការណ៌ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណ ៦.០០នាទី ល្ងាចថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងវរះសេនាតូចលេខ៣៩៣ ក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកវរះសេនីយ៏ត្រី ឱ សេង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអំពើហឹង្សានេះកើតឡើងនោះ ក៏ព្រោះដោយសារតែភ្លើងប្រចណ្ឌ័ ទើបធ្វើឲ្យមានទំនាស់នូវពាក្យសំដីគ្នាបន្តិចបន្តួចរវាង ប្តីប្រពន្ធ ដែលទើបនឹងរៀបការបានរយះពេលតែ៥ថ្ងៃ។ ធ្វើឲ្យបុរសដែលត្រូវជាស្វាមី ស្ទុះយកកាំភ្លើងម៉ាក់ Akស្វាយបត់ បាញ់ទៅលើស្ត្រីរងគ្រោះ (ជាភរិយា) ឈ្មោះអ៊ុយ សុខដុម អាយុ១៦ឆ្នាំ មានមុខរបកសិកស្នាក់នៅភូមិឃុំកើតហេតុ ត្រូវចំនួន២គ្រាប់ ចំគល់ថ្គាមខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយបណ្តាលឲ្យស្ត្រីដែលជាភរិយាស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធមតែមួយប៉ប្រិចភ្នែក។

លោកបន្តថា ក្រោយកើតហេតុ បុរស់ឈ្មោះ វង្យ តុល ភេទប្រុស អាយុ៣២ឆ្នាំ គឺជាជនដៃដល់ នឹងត្រូវជាស្វាមីស្ត្រីរងគ្រោះ មានមុខរបរជាទាហានក្នុងវរះសេនាតូច៣៩៣ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ ក៏បានបាញ់ខ្លួនឯងបញ្ចប់ជីវិតតាមក្រោយតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ក៏បានចុះពិនិត្យនឹងធ្វើកោសល្យវិច្ចយ័លើសាក សពទាំងពីរនាក់ ប្តី ប្រពន្ធ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារករណីដូចខាងលើនេះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពទាំង២នាក់ប្តីប្រពន្ធឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ចំណែករីឯវត្ថុតាងត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់កា
បន្តតាមនិតិវិធីច្បាប់៕