ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
គ្រូសិល្ប៍ស្រោចទឹករំដោះគ្រោះឲ្យស្រីស្អាតក្នុងបន្ទប់តែ២នាក់ស្ងាត់ៗ ឃើញសាច់សខ្ចីទ្រលុកទ្រលន់ទ្រាំអត់បាន បែកគំនិតប៉ងរំលោភ ទីបំផុតជាប់ទ្រុង
Tue,12 March 2019 (Time 09:16 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 46នាក់)

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាសម្រេចឃុំខ្លួនគ្រូសិល្ប៍បោកប្រាស់ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

ជនត្រូវចោទនោះឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានមុខរបរជាគ្រូសិល្ប៍ ចេះទាយស្រោចទឹកលើករាសី ជាដើម។ ជននេះត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត ចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ជាថ្ងៃសិទ្ធិនារីតែម្តង ក្រោយពេលមានការស្រែកឲ្យជួយពីសំណាក់នារីរងគ្រោះនៅក្នុងបន្ទប់ជួល ហើយត្រូវអ្នកក្បែរខាងចូលទៅអន្តរាគមន៍ជួយបានទាន់ពេល កុំអីស្រេចដូចបំណងម៉ង ។

ប្រភពព័តិមានស្រុកកំពង់សៀម បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានពឹងពាក់គ្រូសិល្ប៍ ជុំ ជឿន ឲ្យជួយស្រោចទឹកលើករាសីដល់ក្នុងបន្ទប់ជួល ដែលនៅក្នុងភូមិអំពិលលើ ។ ពេលនោះគ្រូសិល្ប៍បានរៀបចំគ្រឿងប្រដាប់ មានទៀនធូប កំប៉ុងជើងធូប គ្រឿងដង្វាយចូលទៅក្នុងបន្ទប់នារីរងគ្រោះ ហើយក៏តាំងរៀបចំពិធីស្ងាត់ៗតែ២នាក់ប៉ុណ្ណោះ។

ក្នុងពេលរៀបពិធីលើករាសីនោះ ទំនងឃើញសាច់ជនរងគ្រោះសខ្ចី ទ្រលុកទ្រលន់គួរគ្រើតពុះកញ្ជ្រោល ទ្រាំមិនបាន គ្រូសិល្ប៍ ក៏តាំងដោះអាវស្រាតខោវែង ចាប់ឱបផ្ដួលនារីរងគ្រោះនៅលើគ្រែប៉ងរំលោភ តែត្រូវនារីរងគ្រោះស្រែអាយ៉ូអាយ៉ាឮដល់អ្នកក្បែរខាង ក៏រត់មកធាក់ទ្វារបន្ទប់របើក ក៏ឃើញទិដ្ឋភាពអាឡាឫករបស់គ្រូសិល្ប៍ ក៏ចាប់ទាញកឲ្យក្រោកពីលើជនរងគ្រោះ។ ចំណែកអ្នកខ្លះទៀត ក៏រត់ទៅហៅប៉េអឹមនៅក្បែរនោះ មកក្របួចកគ្រូសិល្ប៍នេះតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច គ្រូសិល្ប៍បានសារភាពថា ពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះមែន ដោយ សារតណ្ហាពុះកញ្ជ្រោល និងសម្រស់ជនរងគ្រោះ ធ្វើឲ្យទ្រាំមិនបាន ។

ចំពោះករណីរឿងនេះ សមត្ថកិច្ចត្រូវបានកសាងសំណុំរឿងបញ្ជូនមកតុលាកាខេត្តហើយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ហើយចៅក្រមស៊ើបសួរ ក៏សម្រេចឃុំខ្លួនគ្រូសិល្ប៍បោកប្រាសនេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នផងដែរ៕