ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
បង្គា ចាក់សារធាតុខាប់ដូចចាហួយ និងគ្រឿងសមុទ្រ ជាង៧តោន នាំពីវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់បាន នៅថ្ងៃទី១៣ មីនា ម្សិលមិញនេះ
Thu,14 March 2019 (Time 10:02 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 51នាក់)

បង្គាដែលនាំចូលពីប្រទេសវៀតណាម និងគ្រឿងសមុទ្រ មួយចំនួនទៀត ដែលគ្មានច្បាប់នាំចូលពីវៀតណាមជាង ៧ តោន
កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ត្រូវបានកំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងអគ្គនាយកដ្ឋានកាំកុងត្រូលបង្ក្រាប បាន ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាដែលសមត្ថកិច្ចពិនិត្យឃើញមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា និងគ្រឿងសមុទ្រ ដ៏ទៃទៀត រួមចំនួន៣៧៦កេស ប្រមាណ ៧៥២០គីឡូក្រាម ដែលនាំចូលពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាតិដឹកតាមរថយន្តចំនួន ០៣គ្រឿង ទី១-ម៉ាក HYUNDIA ពាក់ស្លាកលេខ 3A-0869 ទី២-ម៉ាកសាំងយ៉ុងកែឆ្នៃ2A-0342 ទី៣-ម៉ាក HYUNDIA គ្មានស្លាកលេខ ព្រមទាំងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន០៣នាក់ ទៅធ្វើការសាកសួរបំភ្លឺនៅនាយកដ្ឋានដើម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់។

បង្គាជាង ៧តោន ត្រូវបានសម្រេចដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន និងយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៌រកសារធាតុហាមឃាត់ ។ ចំណែកបង្គា ដែលមានចាក់បញ្ចូលសារធាតុ ត្រូវបានសមត្ថកិច្ចយកទៅដុតកម្ទេចបំផ្លាញចោលនៅទីលានចាក់សំរាម បឹងជើងឯក នៅរសៀលថ្ងៃ១៣ ខែមីនា ២០១៩ ម្សិលមិញនេះ ។

ទោះជាយ៉ាងណាក៏ដោយ នេះជាករណីទី១ហើយ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង សំណូមពរ ប្រកាសណែនាំផ្តាំផ្ញើ នៅក្នុងព្រឹកថ្ងៃទី១២ មីនា ២០១៩ ជាពិធីកម្ទេចផលិតផលក្លែងក្លាយលើកទី៤នេះឲ្យយកចិត្តទុកដាក់ជាអាទិភាពលើផលិត ផលក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ និងភេសជ្ជៈ ដែលបរិភោគ និងទទួលទានដាក់ចូលក្នុងមាត់ ជាដើម ពីព្រោះថា ផលិតផលទាំងនេះ យើងទាំងអស់គ្នាតែងតែត្រូវការប្រើប្រាស់ និងទទួលទានរាល់ថ្ងៃ ហើយឈ្មួញទុច្ចរិត ដែលបង្កហានិភ័យខ្ពស់ដល់សង្គមជាតិ ជាពិសេសប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយជាក់ស្តែងនៅថ្ងៃទី ១៣ ខែមីនា ២០១៩ ម្សិលមិញនេះ សមត្ថកិច្ចឃាត់ចាប់បង្គាចាក់សារធាតុខាប់ ដូចចាហួយជាង៧តោននាំពីវៀតណាម នេះ ៕