ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ក្តៅក្តៅបុរស់ម្នាក់ត្រូវបានមន្ត្រីយោធា នៃកងទព័ការពារដែនអាកាសព្រលានយន្តហោះខេត្តកំពង់ឆ្នាំង វាយបណ្តាលឲ្យហើមមុខហើមមាត់ទ្រោមខ្លួន
Mon,04 March 2019 (Time 06:02 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 48នាក់)

មួយថ្មីទៀតហើយ បុរស់ម្នាក់ត្រូវបានមន្ត្រីយោធា នៃកងទព័ការពារដែនអាកាសព្រលានយន្តហោះខេត្តកំពង់ឆ្នាំងវាយបណ្តាលឲ្យហើមមុខហើមមាត់ទ្រោមខ្លួន យ៉ាងដំណំ ។ ហេតុការណ៍ក្នុងអំពើហឹង្សានេះបានកីតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី០១ មីនា២០១៩ ម្សិលមិញ នៅចំណុចហាងការហ្វេរមួយកន្លែង ស្ថិតនៅក្នុងភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះក្នុងហេតុការអំពើហឹង្សាខាងលើ មានឈ្មោះ សុខ ហឿន ហៅ ជាតិ ភេទប្រុស អាយុ៤៥ឆ្នាំមានទីលនៅក្នុងភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឡែកជនដៃដល់នៅក្នុងអំពើហឹង្សាខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា គឹម កន ហៅ បឹង ជាមន្ត្រីយោធាក្នុងអង្គភាពកងទព័ការពារដែនអាកាសមានឋានន្តរៈសក្តិ វរៈសេនីយ៍ត្រី មានទីលំនៅភូមិឃុំស្រុក កើតហេតុខាងលើ ។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា រឿងហេតុខាងលើនេះបង្កឡើងដោយទំនាស់ពាក្យសម្តីនៅក្នុងហាងការហ្វេរ ដោយនៅមុនពេលកើតហេតុជនដៃដល់ដែលជាមន្ត្រីយោធាថ្នាក់វរះសេនីយ៍ត្រី បានផឹកស៊ីស្រវឹងជោគជាំពីណាមកទេ បានដើរចូលមកក្នុងរោងការហ្វេរ និងបានបបួលជនរង្រ្គោះលេងភ្នាល់ប្រជល់មាន់នៅក្នុងទូរទស្សន៍ តែខាងជនរងគ្រោះឆ្លើយថា មិនលេងទេ ខ្ញុំស៊ីលុយបងម៉េចកើត បើទោះឈ្នះបងឯងក៏មិនដឹងយកលុយនៅឯណា ? បើបងឯងជំពាក់លុយខ្ញុំច្រើនហើយ ។

ពេលនោះជនដៃដល់ជាមន្ត្រីយោធាបានស្ទុះយកកែវការហ្វេរគុបមកលើជនរងគ្រោះ ចំអែបភ្នែកខាងឆ្វេងដួលហើយត្រូវបានមន្ត្រីយោធាដែលអាងអំណាច បានវាយជាច្រើនដៃបណ្តាលឲ្យរងរបួសលើផ្ទៃមុខហើមប៉ោង ខណៈដែលជនរងគ្រោះជាជនពិការផងដែរ ។

នៅក្នុងអំពើហឹង្សារដោយចេតនាខាងលើនេះ គ្មាននណាម្នាក់ហ៊ានចូលទៅជួយ ឬឃាត់នោះឡើយព្រោះជនដៃដល់ជាមន្ត្រីយោធាខាងលើនេះ ត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ខាងលើ មានការភយ័ខ្លាចហើជាមនុស្សសារហាវព្រៃផ្សៃ អាងអំណាចបាញ់ប្រហារ មិនដែលមាននណាហ៊ានតបតនោះទេ ។

ក្រោយពេលកើតហេតុជនរងគ្រោះ បានប្តឹងទៅមេបញ្ជាការកងទព័ការពារដែនអាកាសព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ទោ លោក កែវ វណ្ណដេត ឲ្យជួយអន្តរាគមន៍ចំពោះមន្ត្រីយោធាម្នាក់ខាងលើដែលតែងតែបង្កការភយ័ខ្លាចដល់បងប្អូន្រជាពលរដ្ឋក្នុងតំបន់ខាងលើ និងចាត់វិធានការតាមវិន័យកងទព័ តែមេបញ្ជាការកងទព័ការពារដែនអាកាសមលោកឧត្តមសេនីយ៍ទោ កែវ ណ្ណដេត លោកជាប់បេសកម្មនៅភ្នំពេញ ។

ពាក់ពន្ធនិងករណីអំពើហឹង្សារមកលើរាង្គកាយជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ កែ វណ្ណដេត បានឲ្យដឹងតាមរយៈទូរសព្ទ័នៅវេលាម៉ោង១០ និង៥៨នាទី ថ្ងៃទី២ មីនា ២០១៩នេះថា លោកជាប់រវល់បេសកម្ម នៅភ្នំពេញ តែរឿងហ្នឹងលោកបានដឹងហើយ សូមរង់ចាំលោកមកដល់សិន លោកនិងធ្វើការអប់រំទៅតាមវិន័យកងទ័ព ម្តងទៀតសិន ។

តែជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកទីបញ្ជាការកងរាជអាវុធហត្ថស្រុករលាប្អៀរ និងទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់វិធានការតាមនិតិវិធីផងដែរ ។

សូមបញ្ជាក់ផងដែរថា មន្ត្រីយោធាដែលមានឈ្មោះ គីម កន ហៅបឹង ជាមនុស្សអាងអំណាចតែងតែបង្កការភយ័ខ្លាច និងអំពើហឹង្សារជាញឹកញាប់ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ខាងលើផងដែរ ។ តែអ្វីដែលគួឲ្យចាប់អារម្មណ៍ គួរណាស់តែលោកមេបញ្ជាការណ៍ចាត់វិធានការណ៍ណាមួយតាមវិនយ័យោធាដើម្បី
ឆ្លើយតបនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ៕