ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ឆេះផ្ទះសំអាងការអប្សរាភ្នំពេញ ជាន់ទី៣ ជនរងគ្រោះ៤នាក់ដែលជាប់នៅក្នុងផ្ទះ ត្រូវសមត្ថកិច្ចជួយរំដោះយ៉ាងស្វីតស្វាញ ដោយសុវត្ថិភាព
Wed,24 April 2019 (Time 08:52 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 89នាក់)

ភ្ញាក់ផ្អើលសារជាថ្មីទៀតហើយ កាលពីវេលាម៉ោងប្រមាណ ៣ និង៤០នាទី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ មានករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ លើផ្ទះសំអាងការអប្សរាភ្នំពេញ ធ្វើឲ្យពលរដ្ឋអ្នកដែលមានទីលំនៅជាប់ទីតាំងផ្ទះសំអាងការទាំងអស់នោះ នាំគ្នាភ័យស្លន់គ្រប់ៗគ្នា ។

មនុស្សចំនួន០៤នាក់ ដែលត្រូវជាប់នៅក្នុងផ្ទះសំអាងការអប្សរាភ្នំពេញនេះ ដោយមិនអាចគេចេញនៅក្នុងហេតុការណ៌
ឆាបឆេះនេះ ប៉ុន្តែជាភាពជោគជ័យ សមត្ថកិច្ចបានព្យាយាមចូលទៅរំដោះយកជនរងគ្រោះទាំង៤ នាក់ខាងលើនោះ បានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព ផងដែរ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងផ្ទះសំអាងការអប្សរាភ្នំពេញ ដែលត្រូវឆេះនេះ គឺនៅជាន់ទី៣ ស្ថិតនៅបណ្តោយផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយហេតុការចាំបាច់បន្ទាន់ សមត្ថកិច្ចសម្រេច ចិត្តវាយកញ្ចក់ហាង ដើម្បីចូលសង្គ្រោះជនរងគ្រោះទាំង៤នាក់ខាងលើ ។

ទោះជាយ៉ាងណាសមត្ថកិច្ចទាំងអស់ នៅតែមានការសំណូមពរយ៉ាងទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋជួយមានការចូល
រួមឲ្យបានខ្ពស់ជាមួយនឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដូចជាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅរាល់ប្រើប្រាស់ចរន្តអគ្គិសនី និងភ្លើងធូប ភ្លើងទាន និងភ្លើងចង្ក្រាន ព្រោះបើមានហានីភ័យកើតឡើងនានា វាអាចត្រឹមតែមានការសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនប៉ុណ្ណោះ ហើយករណីអគ្គីភ័យទាំងអស់នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងត្រូវបានជូនដំណឹងជាប្រចាំផងដែរ សុំឲ្យបងប្អូនទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ៕