ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
នៅទីបំផុតលោកផ្កាយ១ ឃួន សុវណ្ណ និងប្រពន្ធ ត្រូវបានបញ្ជូនទៅតុលាការយោធា ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ពាក់ព័ន្ធទៅនឹងព័ត៌មាន ឆបោកលុយពលរដ្ឋ អស់រាប់សិបម៉ឺនដុល្លា
Wed,24 April 2019 (Time 10:13 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 92នាក់)

នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីយោធាផ្កាយ១ និងស្ត្រីជាប្រពន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាការ យោធា ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ រឿងរត់ការចូលបម្រើការងារក្របខណ្ឌរដ្ឋ ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ឲ្យអ្នកព័ត៌មានថា មន្ត្រីអាវុធហត្ថបានបញ្ជូនពួកគេទាំង២នាក់ ទៅកាន់តុលាការយោធាហើយ ដើម្បីចាត់ការបន្តទៀត ។ ការបញ្ជូនទៅកាន់តុលាការយោធានេះ ដោយសារតែពួកគេទាំងពីរពាក់ព័ន្ធនឹងកងទ័ព ។

សូមជម្រាបថា មន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ និងប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួន បន្ទាប់ពីរងបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយចោទប្រកាន់ថា ប្តីប្រពន្ធ១គូនេះ បានបោកប្រាស់លុយពួក គាត់ អស់រាប់ម៉ឺនដុល្លារ ។ មន្ត្រីយោធាផ្កាយ១ ដែលត្រូវកម្លាំង អាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះ ឃួន សុវណ្ណ មានតួនាទីជានាយរងអធិការដ្ឋាន នៃអគ្គបញ្ជាការ ។ ចំណែកស្ត្រីជាប្រពន្ធ ដែលត្រូវឃាត់ខ្លួនដែរនោះ មានឈ្មោះ ទ្រី ណាត ។

នេះគឺជាចំណាត់ការអភិក្រមទី៥ មួយទៀតហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនសង្គម ដោយមិនរំលង គឺនៅ រាល់ពេលដែលថ្នាក់ដឹកនាំទទួលបាននូវសេចក្តីរាយការណ៌ពីពលរដ្ឋ ជាពិសេសនោះ គឺនៅរាល់ពេលដែលពាក់ព័ន្ធ ទៅលើមន្ត្រីអ្នកអនុវត្តន៌ច្បាប់ ដែលជាសសរគ្រឹៈរបស់សង្គមជាតិ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងមានចំណាត់ការ បង្ហាញអំពីភាពយុត្តិធម៌ជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណា ចំពោះលទ្ធផលរូបលោកផ្កាយ១ និងប្រពន្ធ នៅទីបំផុត នឹងក្លាយទៅជាយ៉ាងណានោះ សាត្រាឬទ្ធិព័ត៌មាន និងព្យាយាមយកព័ត៌មានទាំងនោះ ផ្សាយជូនមហាជនជ្រាបនៅ ពេលបន្ត ៕