ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ស្រីស្អាតម្នាក់សម្រេចចិត្តជិៈម៉ូតូឌុបចេញទៅលោតទឹកសម្លាប់ខ្លួន សង្ស័យព្រោះរឿងប្រចណ្ឌគូរដណ្តឹងខ្លួន
Fri,26 April 2019 (Time 08:39 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 79នាក់)

នារីស្រស់ស្អាតម្នាក់សម្រេចចិត្តជិះម៉ូតូឌុបចេញពីស្រុកកំណើតទៅលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់ព្រោះត្រូវបាននគរបាលជើងទឹកចេញកាណូតស្រង់ឡើងលើគោកទាន់ពេលវេលា តែជាអកុសលស្រីដ៏ស្អាតនោះ ត្រូវបានបាក់ឆ្អឹងខ្នង គេសង្ស័យធ្លាក់ទៅបោកនឹងជើងតាងស្ពាន ។

ហេតុការណ៌នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ហាក់ គន្ធា អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល នាងបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកដោយអួលដើមកថា រូបគាត់ខឹងគូរដណ្ដឹងឈ្មោះ ម៉េង តែមិនបានបញ្ជាក់ថា ខឹងរឿងអ្វីឲ្យប្រាកដទេ គ្រាន់តែឲ្យលេខទូរស័ព្ទគូរដណ្ដឹងទៅសមត្ថកិច្ច និងមិនព្រមនិយាយជាមួយសមត្ថកិច្ចទៀតទេ ។

សមត្ថកិច្ចបន្តថា ក្រោយពីបានសួរនាំ គឺមិនបានចម្លើយច្បាស់លាស់ពីមូលហេតុ ដោយគ្រាន់តែបានលេខទូរស័ព្ទបុរសជាគូរដណ្ដឹង សមត្ថកិច្ចក៏បានទូរស័ព្ទទៅសួរនាំការពិត នៅពេលនោះបុរសម្នាក់ជាអ្នកលើកទូរស័ព្ទ និងឆ្លើយថាខ្លួនជាគូដណ្ដឹងពិតមែន តែគេមិនបានដឹងថា នារីគូដណ្ដឹងខឹងរឿងអ្វី បានដាច់ចិត្តទៅលោតទឹកនៅលើស្ពានច្បារអំពៅបែបនេះ ព្រោះសព្វថ្ងៃគាត់មករស់នៅភ្នំពេញ ជួលបន្ទប់ជាមួយគ្នា តែខាងស្រីប្រចណ្ឌច្រើនណាស់ គ្រាន់តែរូបគាត់ដើរទៅណាឆ្ងាយ ឬទៅយូរមិនបានដែរ ណាមួយរឿងហ្នឹងក៏បានប្រាប់ទៅម្ដាយខាងស្រីដែរ ។

បន្ទាប់ពីសួរនាំដឹងរឿងហើយ សមត្ថកិច្ចសូមឲ្យខាងបុរសជាគូរដណ្ដឹង ជួយប្រញាប់ទាក់ទងក្រុមគ្រួសារឲ្យមកមន្ទីរពេទ្យបង្អែកមានជ័យ ដោយសារត្រូវថតស្កេនឆ្អឹងខ្នង សង្ស័យនារីរងគ្រោះនោះ លោតទៅបោកនឹងថ្មចំជើងតាងស្ពាន ទើប
ក្លាយជារឿងបាក់ឆ្អឹងខ្នង នេះ ៕