ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
រត់ជាន់ជើងគ្នា រងរបួសធ្ងន់ស្រាល៦នាក់ ខណៈពេលកំពុងបូជាសព បាញ់កាំជ្រួចខុសបច្ចេកទេស ដួលកាណុងបាញ់ចំមនុស្ស
Tue,24 September 2019 (Time 05:36 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 10នាក់)

រឿងអីដែលថាមិនរត់ជាន់ជើងគ្នា ផ្អើលពេញរោងបុណ្យ បើកាណុងកាំជ្រួងគាត់តម្រង់រកមនុស្សតែយ៉ាងហ្នឹង ធ្វើឲ្យភ្ញៀវនៅក្នុង ពិធីបុណ្យសពទាំងអស់ នាំគ្នាភ័យ ព្រលឹងចង់ហោះចេញទៅស៊ីព្រលិត គ្រប់គ្នាតែម្តង ។

មានហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ ទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាលធ្វើឲ្យ មនុស្សនៅក្នុងពិធីបុណ្យសព រងរបួសធ្ងន់ស្រាល៦នាក់ ខណៈដែលពួកគាត់ភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ពេលកាំជ្រួតកំពុងបាញ់ហើយកាណុងកាំជ្រួចដួល គ្រាប់កាំជ្រួច ក៏ហោះសំដៅត្រូវមនុស្សរងរបួសតែម្តង ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ សពដែលត្រូវបូជានេះ គឺគេបូជាដោយដាក់ម៉េន ដុតកាំជ្រួចនៅក្បែផ្ទះ និងរោង បុណ្យ ។ ខណៈដែលកំពុងតែបូជាសពនោះ ក៏ដួលកាណុងជ័របាញ់កាំជ្រួចបណ្តាលឲ្យផ្ទុះកាំជ្រួច រងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់ រួមមាន៖ ទី១- ឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ទី២- ឈ្មោះឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ, ទី៣- ឈ្នាន់ សុរ៉ាវី ភេទប្រុស, ទី៤- ឈ្មោះ មិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៥- ឈ្មោះ គង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ, ទី៦- ឈ្មោះ ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយផងដែរ ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ នៅក្នុងហេតុការណ៌ បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺមកពីម្ចាស់ដុត កាំជ្រួច ជីកដីដាក់បង្គោលនោះរាក់ពេក បណ្តាលឲ្យដួល និង បែក កាណុងជ័រ ហើយក៏ផ្ទុះតែម្តងទៅ ៕