ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
គណបក្សនយោបាយចំនួន២៨ នៅក្នុងស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចូលរួមយ៉ាងរីករាយ បំផុត នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជជាតិ
Thu,09 November 2023 (Time 04:58 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 294នាក់)

នៅក្នុងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ប្រធានគណបក្សនយោបាយដែលមានសមាសភាពជាប្រធានប្រតិភូ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ចំនួន២៨ បានចូលរួមអបអរសាទរយ៉ាងរីករាយបំផុត នៅក្នុង
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃបុណ្យឯករាជ ដែលនឹងប្រព្រឹត្តឡើងនៅបរិវេណមុខព្រះបរមរាជវាំង ។

មានព្រះបន្ទូល ក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួប រួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ។

ព្រះអង្គបានមានព្រះបន្ទូលបន្តថា តាមរយៈមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកង យោធពលខេមរភូមិន្ទ អាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំ ។

ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ នៅក្នុងឱកាសព្រះអង្គ ទ្រង់យាងថ្លែងសន្ទរកថា ជូនដល់ប្រជានុរាស្ត្រទូទាំងនគរ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះ ខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ។

ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើម បានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុង ទូទាំងព្រះរាជាណាចក្រកម្ពុជាមាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ ។

ព្រះមហាក្សត្រ ទ្រង់មានបន្ទូលកោតសសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោ បាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជា វិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង ។

ឆ្លៀតនៅក្នុងឧិកាសដ៏មហាសែនសប្បាយរីករាយនេះផងដែរ គេក៏បានឃើញថ្នាក់ដឹកនាំប្រមុខគណបក្សនយោ បាយជាច្រើន ដែលមានសមាសភាពជាប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ក៏បាន បង្ហាអំពីអារម្មណ៍របស់ខ្លួនគោរពស្រឡាញ់នូវស្នាព្រះហសត្ថដ៏ធំធេង របស់សម្តេចព្រះបរមរតនៈកោដ្ឋ ដែល ព្រះអង្គបានបន្សល់ជូនមាតុភូមិដ៏បវរនៃយើង លើសពីនេះប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ទាំងអស់ ក៏បានប្តេជ្ញារួមគ្នាផងដែរថា នឹងបន្តរក្សាការពារសន្តិភាពមួយនេះ ឲ្យកាន់តែរឹងមាំបន្ត ទៀតដើម្បីបោះជំហានទៅរកការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែជឿនលឿនដូចបណ្តាមហាប្រទេសនានា លើ ពិភពលោក ៕

វីដែអូ