ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
បន្ទាប់ពីចាប់ផ្តើមមើលជោគជតារាសី និងធ្វើពិធីស្រោចទឹកមន្តឡើងវីញ បច្ចុប្បន្នព្រះអង្គគ្រូយូវៃ ផ្តើមល្បីល្បាញ ព្រះនាម ញាតិញោមពុទ្ធបរិស័ទចូលមកពឹងពាក់ស្នាក់អាស្រ័យជាបន្តបន្ទាប់
Sun,10 December 2023 (Time 03:23 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 78នាក់)

ព្រះអង្គគ្រូ យូ វៃ ដែលពីមុនគេធ្លាប់បានដឹងថា ព្រះអង្គគ្រូមានបារមីស័ក្តិសិទ្ធ ជួយយកអាសារដល់មនុស្សម្នាបាន យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្រោយមកស្រាប់តែព្រះអង្គគ្រូបែរជាផ្អាកលែងមើលជោគជតារាសី ជួយយកអា សារដល់មនុស្សម្នាអស់មួយរយៈពេលវែង ស្រាប់តែនៅពេលនេះព្រះអង្គគ្រូ ចាប់ផ្តើមមើលទស្សទាយធ្វើយ័នកថា ដល់មនុស្សម្នាទូទៅឡើងវិញ ធ្វើឲ្យញាតិញោមទាំងប្រុសទាំងស្រីចាប់ផ្តើមមកស្វែងរកព្រះអង្គគ្រូជួយដល់ពួក គាត់ពេញៗកុដិ តែម្តង ។

ព្រះគ្រូ យូ វៃ គឺជាព្រះចៅអធិការវត្តពោធិ៍ម្រាល ស្ថិនៅភូមិម្រាលធំ ឃុំពោធិម្រាល ស្រុកបសេដ ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋពុទ្ធបរិស័ទមកពីបណ្តាខេត្តក្រុង ក្នុងនិងក្រៅប្រទេស បានមករកព្រះអង្គគ្រូ សុំឲ្យជួយមើលជោគជតារាសី និងព្យាបាលជម្ងឺតាមតាមវិធីស្រោចទឹកមន្ត និងស្តោះផ្លុំជាដើម យ៉ាងច្រើនជាហូរ ហែរមិនដាច់សោះតែម្តង ។

ជាក់ស្តែងប្រជាពលរដ្ឋអ្នកដែលមកពីគ្រប់បណ្តាខេត្តក្រុង បានប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់ដែលមាន អបិយជំនឿលើព្រះអង្គគ្រូ យូវៃ គឺដោយសារអ្នកស្រុកអ្នកភូមិរបស់ពួកគាត់ ពោលគឺសាច់ឈាមបងប្អូនពួកគាត់ បានមកព្យាបាលជម្ងឺ ហើយក៏បានឃើញថាបានជាសះស្បើយយ៉ាងស័ក្តិសិទ្ធ ទើប ពួកគាត់មានជំនឿលើព្រះអង្គ គ្រូ យូ វៃ កាន់តែខ្លាំងឡើង ។

ដោយឡែក បើតាមសង្ឃដេកាពីព្រះអង្គគ្រូ យូ វៃ បានឲ្យដឹងថា ព្រះអង្គបានសាងព្រះភ្នួសតាំងពីវ័យកុមារភាព ព្រះជន្ម១១វស្សាមកម៉្លេះ គឺបន្ទាប់ពីញោមឪពុកបានស្លាប់ទៅហើយញោមម្តាយមានគ្រួសារថ្មីទៀត អញ្ចឹងហើយ ព្រះអង្គក៏បានសម្រេចចិត្តចូលបួសសាងភ្នួសបួស ជាព្រះសង្ឃ តែម្តងទៅ ។

ព្រះអង្គគ្រូបានមានសង្ឃដេការបន្តថា កន្លងមកព្រះអង្គក៏ធ្លាប់ជាព្រះចៅអធិការវត្តរវៀង ជាព្រះអនុគណស្រុក រវៀង ជាព្រះវិន័យធរ ខេត្តព្រះវិហារ ហើយសម្រាប់ការទស្សទាយមើលជោគជតារាសី ព្រះអង្គក៏ធ្លាប់បានមើល ធ្វើជាពិធីប្រោះព្រំជូនដល់ញាតិញោមអស់រយៈពេលកន្លងមកជាច្រើនឆ្នាំផងដែរ ប៉ុន្តែដោយព្រះអង្គមានការ នឿយហត់ក្នុងព្រះកាយខ្លាំង ទើបសម្រេចផ្អាកការជួយមើល និងទស្សទាយជូនញតិញោមតែម្តងទៅ ។

ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គមិនហ៊ានថា ព្រះអង្គ ស័ក្តិសិទ្ធិ ឬមិនស័ក្តិសិទ្ធអ្វីទេ ប៉ុន្តែនៅពេលដែលញាតិ ញោមនៅពេលមករកឲ្យព្រះអង្គគ្រូជួយ ពួកគាត់តែងបញ្ជាក់ថា នៅក្រោយធ្វើពិធីរួច គឺពួកគាត់បានសមប្រកប ធូស្រាលខ្លាំង ។

នេះគឺជារឿងថ្មីមួយ ដែលគេបានឃើញមានមនុស្សទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់ កំពុងបានសម្រុកនាំគ្នាចូល ទៅវត្តពោធិម្រាល ដើម្បីសុំឲ្យព្រះអង្គគ្រូ យូ វៃ ជួយធ្វើពិធីជាបន្តបន្ទាប់ ក្លាយជាការនិយាយតៗគ្នាថា រឿងរ៉ាវបារមីផ្លូវក្នុងនេះ បើមិនជឿ សូមកុំប្រមាថ៍ ៕

វីដែអូ