ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ពិតជាល្អប្រពៃទោះបីទុំពាំងស្នងឬស្សី ស្ទើតែស្អុយរលួយទៅហើយក៍លោកស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅតែមាន ការសណ្តសអប់រំ លើកលែងទោសក្នុងនាមឪពុកម្ដាយ
Fri,01 December 2023 (Time 06:13 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 54នាក់)

នគរបាលខេត្ត
ក្រចេះ ក្រោមបញ្ជាពីលោក ឧត្ដមសេ
នីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរ
បាលខេត្ត បានឃាត់ខ្លួន ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបើកបរម៉ូតូក្នុងល្បឿនលឿនបង្ករភាពអាធិបេតុ្យនៅតាមដងផ្លូវបណ្តោយមាត់ទន្លេ ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្រុមក្មេងទំនើងទាំនោះ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តចុះឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈពួកគេប្រើប្រាស់ម៉ូតូចំនួន១១ គ្រឿងបើកបរក្នុងល្បឿនលឿនបង្ករភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ  ។

ក្រោយទទួលព័ត៍និងបទបញ្ជាភ្លាមៗនោះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្ទាក់ក្រសោបបានម៉ូតូទាំង១១ គ្រឿងនាំទៅស្នងការដ្ឋាន ហើយក៏បានអញ្ជើញអាណាព្យា បាលមកធានានិងធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរបែបអនាធិបតេយ្យបន្តទៀត និងអនុញ្ញាតឱ្យត្រឡប់ ទៅ
ផ្ទះវិញរៀងៗខ្លួន ។

សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងនេះ មិនមែនជាលើកទី១ទេ កម្លាំងនគរបាល តែងតែមានចំណាត់ការបង្រ្កាបជាបន្តបន្ទាប់ចំពោះក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះឬក៏កែច្នៃបំពង់ស៊ីម៉ាំងខុសប្រក្រតី ដើម្បីចូលរួមរក្សាការពារសន្តិសុខសណ្ដាប់ ធ្នាប់ សង្គម
សង្ឃឹមថា យុវជនដែលជាទំពាំងស្នងឬស្សី ទាំងនោះកែប្រែឈប់ប្រព្រឹតអំពើពាលាអាវាសែ ដែលសង្គមស្អប់ខ្ពើម ក្លាយខ្លួនជាកូនល្អ ពលរដ្ឌ តមស្នងសងសងគុណឪពុកម្ដាយ ក៏ដូចជាលោកស្នងការនគរបាលខេត្តក្រចេះ ដែលលោកមានការសណ្ដោសទុកពេលវេលាឲ្យប្អូនៗបានកែខ្លួនសង្ឃឹមថាឆ្លងកាត់រឿងមួយនេះហើយប្អូននិងកែខ្លួនបានមិនទាន់ហូសពេល

វីដែអូ