ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
បុរសជើងខ្លាំងម្នាក់ ជាមុខសញ្ញាដ៏សកម្មចូលកាត់ដឹកជញ្ជូនអនុផលឈើក្នុងតំបន់សហគមន៍ព្រៃឈើ សំពុងឃុំកោះខ្ញែរ យ៉ាងអនាធិបតេយ្យ
Tue,05 December 2023 (Time 08:12 PM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 58នាក់)

កាលពីថ្ងៃទី 3 ខែ ធ្នូរ ឆ្នាំ 2023 គណៈកម្មការសហគមន៍ព្រៃឈើសំពុង ក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីរសមាជិកបណ្ដាញសហគមន៍ព្រៃឈើខេត្តក្រចេះ សរុបចំនួន១២រូប ចុះ ល្បាតក្នុងតំបន់សហគមន៍ព្រៃឈើសំពុង បានជួបប្រទះបទល្មើសការកាត់ផ្ដួលរំលំឈើដើមស្រឡៅចំនួន៨ដើម មានទំហំមុខឈើ៤៥ទៅ៥៥ គុណ៦ ម៉ែត្រទៅ៨ ម៉ែត្រ និងដើមអំបែងខ្ញែរមានមុខ៣០ ទៅ៤០គុណ ៤ម៉ែត្រទៅ៦ ម៉ែត្រ ចំនួន០២ដើម សរុបចំនួន១០ដើម អា.រច្រៀកធ្វើឈើឃ្លុំ កូនក្រឡឹង និងប្រភេទឈើគ្រឿង និងវត្ថុតាងប្រព្រឹត្ត បទល្មើសមានដូចជាគោយន្តកន្រ្តៃមួយគ្រឿង បូកត្រង់ស៊ីនរ័ធំមួយគ្រឿង បូកអាគុយ៧០ចំនួន១ បូកពូថៅចំនួន១ បូកកាំផ្គាក់១ បូកគោលបំណងលក់ឲ្យឈ្មួញ បង្កឡើងដោយ ឈ្មោះអុីម ហ៊ ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំ នៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។

ភ្លាមៗនោះដែរដោយគណៈកម្មការសហគមន៍ បានជួបប្រទះជនល្មើសដ៏សកម្មឈ្មោះ អុីម ហ៊ ខាងលើរធ្លាប់ ចូលប្រព្រឹត្តបទល្មើសកាត់ច្រៀកឈើឃ្លុំ កូនក្រឡឹង ឈើគ្រឿង ក្នុងតំបន់សហគមន៍ព្រៃឈើសំពុង ជាញឹកញាប់ និងធ្លាប់ធ្វើការសម្របសម្រួលណែនាំកិច្ចសន្យាជាមួយនឹងគណៈកម្មការសហគមន៍ និងអាជ្ញាធរភូមិចំនួន ៣ទៅ ៤លើករួចមកហើយ តែមិនរាងចាលផងនោះ បានរាយការណ៍ទៅអ្នកស្រី សេង ចាន់ថន អនុភូមិកោះច្បារ ជួយ ស្នើទៅលោកមេឃុំកោះខ្ញែរ សូមជួយអន្តរាគមន៍ដើម្បីឃាត់ជនល្មើស នឹងយកវត្ថុតាងប្រមូលមកធ្វើការដោះ ស្រាយនៅសាលាឃុំកោះខ្ញែរ ភ្លាមៗនោះដែរលោក អ៊ុក សាវី មេឃុំកោះខ្ញែរ បានចាត់ឱ្យអ្នកស្រី សេង ចាន់ថន មានតួនាទីជាអនុភូមិភូមិកោះច្បារ ជួយចាត់ចែងកម្លាំងប្រជាការពារចុះជួយសហការបានទាន់ពេល និងបានឱ្យ ឈ្មោះអុីម ហ៊រ បើកគោយន្តកន្ត្រៃ និងនាំយកនូវវត្ថុតាំងមួយចំនួនពាក់ព័ន្ធក្នុងការចូលប្រព្រឹត្តបទល្មើសក្នុង ដែនព្រៃសហគមន៍ស្ថិតនៅចំណុចនិយាយមការ(06122946--1428820) យកទៅធ្វើការដោះស្រាយនៅសាលាឃុំ កោះខ្ញែរទាន់ពេលផងដែរ។

តែជួបរឿងគួរឱ្យហួសចិត្តទៅវិញនៅពេលគណៈកម្មការសហគមន៍ហាមឃាត់ជនល្មើសនិងប្រមូលវត្ថុតាងតាម កិច្ចអន្តរាគមន៍ពីរលោក អ៊ុក សាវី មេឃុំកោះខ្ញែរ បានចាត់បញ្ជាឲ្យអាជ្ញាភូមិកោះច្បារដឹកនាំកម្លាំងប្រជាការពារ ភូមិទៅជួយសហការនាំយកជនល្មើស និងវត្ថុតាងមកធ្វើការសម្របសម្រួលដោះស្រាយនៅសាលាឃុំកោះខ្ញែរ ស្រាប់តែមានឈ្មោះ ឆៃ សំអ៊ មានតួនាទីជាប្រធានប្រជាការពារភូមិកោះច្បារ បានចេញមុខមកគំរាមលើក្រុម គណៈកម្មការសហគមន៍ និងកម្លាំងចូលរួមសហការជាច្រើននាក់ទៀ មិនឱ្យចូលរួមអមដំណើរនាំយកជនប្រព្រឹត បទល្មើសនឹងវត្ថុតាងផ្សេងទៀត ដោយលោកបានប្រើពាក្យសំដីខ្លាំងៗថា ជនល្មើសខាងលើនិងវត្ថុតាំងប្រព្រឹត្តល្មើស កាប់ព្រៃឈើខាងលើនោះ ដោយលោកថាធានាអះអាងនាំមកដល់កន្លែងអាជ្ញាធរការដោះស្រាយ ស្រាប់តែឈ្មោះ ឆៃ សំអ៊ ភេទប្រុស មានតួនាទីជាប្រធានប្រជាការពារភូមិកោះច្បារ និងកូនចៅម្នាក់ទៀតបានដោះលេងឱ្យជន ល្មើសបើកគោយន្តកន្ត្រៃ និងនាំវត្ថុតាំងរត់គេចបាត់ស្រមោល។

ហេតុការណ៍ខាងលើអង្គភាពសារព័ត៌មានសាត្រាឬទ្ធ យើងខ្ញុំបានទទួលការបញ្ជាក់ពីលោក ឌូ ប្រណិត មេប៉ុស្តិ៍ ឃុំកោះខ្ញែរឱ្យដឹងថារឿងឈ្មោះ អុីម ហ៊-តាមការរាយការណ៍ប្ដឹងពីកម្លាំងគណៈកម្មការសហគមន៍ព្រៃឈើសំពុង ពាក់ព័ន្ធរាល់ការចូលប្រព្រឹត្តបទល្មើសកើតឡើងក្នុងតំបន់សហគមន៍ព្រៃឈើសំពុងកាលពីពេលថ្មីៗនេះពាក់ព័ន្ធទៅនឹងការប្រើប្រាស់កាំភ្លើងឆ្នុកកែច្នៃលោកបានកោះហៅទៅធ្វើការណែនាំចុះកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព បានហើយដោយបទល្មើសកើតឡើងថ្ងៃទី 3 ខែធ្នូឆ្នាំ 2023 នេះលោកឌូ ប្រណិត មេប៉ុស្តិ៍រដ្ឋបាលឃុំកោះខ្ញែរ ដោយ លោកលើកឡើងថា លោកពុំមានសិទ្ធិចុះបង្ក្រាបពេលមានបទល្មើសកើតឡើងក្នុងតំបន់ដីសហគមន៍សំពុងឡើយ កើតឡើងក្នុងតំបន់សហគមន៍ខាងលើនេះ នៅក្រោមការចុះសហការបង្ក្រាបពីរកងកម្លាំងអាវុធហត្ថស្រុកសំបូរ និងក្រោមការគ្រប់គ្រងរបស់មន្ត្រីជំនាញបរិស្ថាន។

អ្នកស្រី សេង ចាន់ថន មានតួនាទីជាអនុភូមិកោះច្បារអ្នកស្រីបានបង្ហើបមកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យដឹង ថាករណីបទល្មើសបង្ករឡើងដោយលោកឈ្មោះ អុីម ហ៊ ភេទប្រុស អាយុ 41 ឆ្នាំ រស់នៅភូមិកោះច្បារ ដែល គណៈកម្មការសហគមន៍ព្រៃឈើសំពុងជួបប្រទះបទល្មើសហើយរាយការណ៍មកស្នើសុំឲ្យលោកស្រីទំនាក់ទំនងស្នើសុំកិច្ចអន្តរាគមន៍ពីលោក អ៊ុក សាវី មេឃុំកោះខ្ញែរដោយខ្លួនលោកស្រីផ្ទាល់បានទទួលការបញ្ជាពីលោក មេឃុំកោះខ្ញែរអោយចាត់ចែងជួយដឹកនាំកម្លាំងប្រជាការពារភូមិសហការជាមួយសហគមន៍នាំយកជនល្មើសនិងវត្ថុតាងមកធ្វើការសម្របសម្រួលដោះស្រាយនៅសាលាឃុំកោះខ្ញែរកាលពីថ្ងៃទី 3 ខែធ្នូឆ្នាំ 2023 ត្រូវបានអ្នករួមគំនិត និងជនល្មើសនាំយកវត្ថុតាងរត់គេចបាត់ដោយមិនបានធ្វើដោះស្រាយបញ្ចប់សាច់រឿងនោះឡើយ ដោយលោក ស្រីលើកឡើងថា អ្នកស្រីបានរាយការណ៍ជូនទៅលោកមេឃុំកោះខ្ញែរ ដើម្បីដាក់លិខិតហៅបុគ្គលប្រព្រឹត្តបទ ល្មើសក្នុងដែនសហគមន៍ព្រៃឈើសំពុងខាងលើមកដោះស្រាយបន្ត។

ក្រុមល្បាតគណៈកម្មការសហគមន៍ព្រៃឈើសំពុង/ឃុំកោះខ្ញែរ/បានដាក់ការសង្ស័យថារវាងជនល្មើសឈ្មោះ អុីម ហ៊ និងលោក ឆៃ សំអ៊រ មានការពាក់ព័ន្ធនាក់នៅពីក្រោយខ្នងក្នុងការចូលរួមប្រព្រឹត្តបទល្មើសក្នុងដែនព្រៃសហ គមន៍ព្រៃឈើសំពុងទើបឈ្មោះ អុីម ហ៊ ហ៊ានចូលកាត់បំផ្លាញក្នុងតំបន់ដោយក្រុមល្បាតគណៈកម្មការសហ គមន៍ព្រៃឈើសំពុងភូមិកោះច្បារ/ឃុំកោះខ្ញែរ/ស្រុកសំបូរ/ខេត្តក្រចេះ/ឃើញជនល្មើសដ៏សកម្មចូលកាប់បំផ្លាញនិងមានការចុះទប់ស្កាត់ហាមឃាត់ចុះកិច្ចសន្យា៣លើកទៅ៤លើកហើយ ស្រាប់តែមានជនរួមគំនិតជាមួយនឹងជន ល្មើសបើកគោយន្តកន្ត្រៃនាំយកវត្ថុតាំងគេចបាត់មិនចូលខ្លួនដោះស្រាយជាមួយអាជ្ញាធរសោះឡើយ ទើបស្នើសុំ ឲ្យ.ឱ្យអង្គភាពសារព័ត៌មានសាត្រាឬទ្ធយើងខ្ញុំធ្វើការផ្សាយជូនដំណឹងទៅដល់ថ្នាក់ដឹកនាំលោកមេឃុំកោះខ្ញែររនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ចំពោះជនល្មើសខាងលើនេះមកដោះស្រាយតាមផ្លូវច្បាប់ ស្ដីពី ព្រៃឈើ ដើម្បីភាពគង់វង្សព្រៃឈើក្នុងតំបន់សហគមន៍សំពុងភូមិកោះច្បារ បានជាប្រយោជន៍ដល់ប្រជាសហគមន៍ ក៏ដូច ជាក្នុងឃុំកោះខ្ញែរផងទាន ៕

វីដែអូ