ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ចុមបែបនឹងហ្មង...ស្ងាត់ៗព្រះសង្ឃនឹងគ្រហស្ថចំនួន៧នាក់ ណាត់គ្នាផឹកស្រា ក្លែមសាច់ ចាក់ធុងបាស់កំសាន្ត ពិតជាសម្បូររឿងប្លែកនិងថ្មីៗមែន
Sat,16 November 2024 (Time 06:19 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 31នាក់)

នេះទើបសមជារឿងដ៏គម្រក់សម្រាប់សង្គមជាតិមែន យ៉ាងណាមិញព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែល ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានជំនឿចិត្ត និងការគោរពប្រតិបត្តិលើព្រះពុទ្ធសាសនា ក៏ព្រោះតែពលរដ្ឋទាំង អស់មានជំនឿថា ព្រះពុទ្ធសាសានាគឺជាម្លប់ដ៏ត្រជាក់សម្រាប់សាងនូវសេចក្តីល្អ បង្ហាញឲ្យទឹកចិត្តមានការជ្រះ ថ្លា បានឃើញច្បាស់នូវបុណ្យនិងបាប ល្អនិងអាក្រក់ ស្តែងៗនឹងភ្នែក ប៉ុន្តែស្របពេលដែលប្រជាពលរដ្ឋខ្មែរមាន សទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធសាសនា ក៏នៅតែមានបុគ្គលមួយចំនួន លួចយកព្រះពុទ្ធសាសនា ទៅសាងសកម្មភាព ផ្សេងៗ ដែលជាការបំផ្លាញព្រះពុទ្ធសាសានាទៅវិញ ។

តាមព័ត៌មានឲ្យដឹងថា ព្រះសង្ឃ និងគ្រហស្ថ សរុបចំនួន៧អង្គ-នាក់ ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ធ្វើការចាប់ខ្លួនខណៈដែលកំពុងតែប្រមូលម្តុំគ្នាផឹកស្រា ក្លែមសាច់ និងចាក់ធុងបាស់កំសាន្ត ដើម្បីអបអរសាទរក្នុងឱកាសអកអំបុក ឈានដល់រំលងអាធាត្រចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងព្រៃ ក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

បើតាមការឱ្យដឹងពីមន្ត្រីនគរបាលថា នៅមុនពេលឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថទាំង៧អង្គ-នាក់ខាងលើនេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្រុមក្មេងទំនើងនាំគ្នាផឹកស៊ីនៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានចាក់ធុងបាស់កងរំពង ផ្អើលអស់អារុក្ខអារ័ក្សអ្នកតា ។ ជាក់ស្តែងនៅ ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោកអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ តែម្តង ។

តាមមន្ត្រីនគរបាលបញ្ជាក់ផងនោះ ក្រុមក្មេងទំនើងនិងព្រះសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំគ្នាផឹក ស្រាក្នុងព្រៃ ត្រូវបានសមត្ថកិច្ចនគរបាលឲ្យដឹងថា ទី១- ព្រះសង្ឃ ឈ្មោះ ប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ទី២-ព្រះសង្ឃ ឈ្មោះ សយ សុភក្ភ្រា ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ទី៣-ព្រះសង្ឃ ឈ្មោះ ម៉ុន វិច្ឆ័យ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។

ដោយឡែកក្រុមបក្ខពួករបស់ព្រះសង្ឃខាងលើដែលរួមផឹកស៊ីជាមួយមាន ទី១-ឈ្មោះហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក) ទី២-ឈ្មោះ ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយកន្លែង ទី៣-ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក) និងទី៤-ឈ្មោះ មាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើជា CEO នៅគ្រឹះស្ថានមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ។

នេះគឺជារឿងរ៉ាវថ្មីមួយនោះក្នុងសង្គម....

វីដែអូ