ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ចុមយ័ក្ស មិនដឹងថាអ្នកធំណាខ្លះត្រូវខកចិត្តនោះទេ ស្ងាត់ៗអភិបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹង នៃវិឆាន ការទប់ស្កាត់ ព្រមទាំងដកហូតដីព្រៃដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់កន្លងមកបានហើយនោះ យកមកធ្វើ ជាសម្បត្តិរដ្ឋវិញ
Fri,10 May 2024 (Time 07:38 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 63នាក់)

ក្លាយជារឿងនិយាយតៗគ្នាមិនឈប់សោះនោះទេ នៅពេលនេះ គឺមិនដឹងថា មានលោកធំណាខ្លះទេដែលត្រូវបាន យំលែងចេញ ក៏ព្រោះថាកន្លងមកមានការល្បីៗថា បុគ្គលមានអំណាចមួយចំនួន បានប្រើទឹកលុយជួលឲ្យមនុស្ស ប្រព្រឹត្តិបទល្មើសសកម្មភាពកាប់ទន្ទ្រានរុករានដីព្រៃដើម្បីប្រយោជន៍ដែលគេនិយាយថា ល្បិចបំភ័ន្តភ្នែកក្រោម រូបភាពអ្នកក្រអត់ដី ប៉ុន្តែទោះជាយ៉ាងណាគេក៏ដឹងផងដែរថា ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ ក៏មិនមែនធម្មតា នោះដែរ ចង់ចេញក្បាច់អីក៏អត់ន័យដែរ នៅទីបំផុតត្រឹមតែ ស.ជ.ណរបស់អភិបាលខេត្តមួយច្បាប់ ដីព្រៃក្នុងខេត្ត ក្រចេះជាច្រើនត្រូវបានរឹបអូសជាសម្បត្តិរដ្ឋដោយស្វ័យប្រវត្តិ ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានចេញសេច ក្តីជូនដំណឹងមួយលេខ ១៩១ .ស ជ ណ .២៤ ស្តីពី ការជូនដំណឹងដល់សាធារណជនក្នុងខេត្តក្រចេះ ដែលកំពុង ពាក់ព័ន្ធនិងការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងខេត្តក្រចេះទាំងមូល ដោយសុំអោយដកខ្លួននិងបញ្ឈប់សកម្ម ភាពជាបន្ទាន់ ។

នៅក្នុងខ្លឹមសាររបស់រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថា រដ្ឋបាលខេត្តបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ ដែលបានចូលទៅទន្ទ្រានរុករានកាន់កាប់ដីព្រៃដោយខុសច្បាប់ ក្នុងតំ បន់ការពារធម្មជាតិ ក្នុងភូមិសាសន៍ខេត្តក្រចេះ ចាប់ឆ្នាំ២០១៩មក ដែលសកម្មភាពនេះជាការបំផ្លាញធនធាន ធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះបីជំនាញពាក់ព័ន្ធខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបក្តី ក៏នៅតែមានការកាប់ទន្ទ្រានដាំ ដុះសង់លំនៅដ្ឋាន មិនបានថមថយដដែល ។

ក្នុងន័យនេះដែរ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងដីរដ្ឋនៅក្នុងតំបន់ការពារធនធានធម្មជាតិក្នុងខេត្តក្រចេះ រដ្ឌបាលខេត្ត បានដាក់ចេញនូវវិធានការ៥ចំណុចជាគោល ១.មោឃៈភាពចោលនូវរាល់លិខិត លក់ ទិញ ឬលិខិត កាន់កាប់ដីព្រៃខុសច្បាប់ តំបន់ការពារធម្មជាតិ ។ ២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃ សង់លំនៅ ដ្ឋានហ៊ុមព័ទ្ធ ដាំដុះរួចក្តីក្នុងតំបន់ការពារ ។ ៣.រុករាន ដុតសាងសង់ហ៊ុមព័ទ្ធ គឺជាបទល្មើលធនធានធម្មជាតិ ដែលបានចែងក្នុងមាត្រា៦១ និង៦២ ក្នុងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ។ ៤.អាជ្ញាធរភូមិឃុំត្រូវជួយផ្សព្វផ្សាយ ចូលរួមបញ្ឈប់ជាបន្ទាន់ក្នុងការចូលរួមនៅកាន់កាប់ ត្រូវអនុវត្តរុះរើដោយវិធានការរដ្ឋបាល ឬដោយស្ម័គ្រចិត្ត ។
៥.ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ និងស្រុកចាត់ វិធានការអនុវត្តតាមផ្លូវច្បាប់ ។

សេចក្តីជូនដំណឹងនេះរដ្ឋបាលខេត្ត សង្ឃឹមថាអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ.ស្រុក ជំនាញពាក់ព័ន្ធសាធារណជនពល រដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធដែលកំពុងរស់នៅកាន់កាប់ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ សូមចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះ ព្រមទាំងចូលរួមអនុវត្តច្បាប់លិខិតបទដ្ឋានផ្សេងៗ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ ។

សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៍នេះ មហាជនជាច្រើនកំពុងរង់ចាំមើលថា តើស.ជ.ណ របស់រដ្ឋបាលខេត្តក្រចេះ អាចមានប្រសិទ្ធិភាពកម្រិតណា ហើយតើអាចប្រមូលបានយកមកវិញជាក់ស្តែងដូចសកម្មភាពក្នុងភូមិក្រឡា ពស់ ឃុំតាឡាត ខេត្តសេសាន ខេត្តស្ទឹងត្រែង កាលពីពេលកន្លងដែរឬយ៉ាងណា ៕

វីដែអូ