ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
សាហាវមែន រើសកាំភ្លើងមួយដើមពីព្រៃលួចលាក់ទុកបាញ់សត្វ ប៉ុន្តែមិនទាន់បាញ់សត្វផងបែរជាបាញ់សម្លាប់ មនុស្សម្នាក់ឲ្យស្លាប់ និងម្នាក់ឲ្យរងរបួស ព្រោះតែខឹងទាស់សម្តីគ្នារឿងបាយហូប
Mon,13 May 2024 (Time 06:31 PM)
ដោយ ៖ គង់ ថៃ (ចំនួនអ្នកអាន: 88នាក់)

ឧិមនុស្សអើយមនុស្ស តើគិតថា កាំភ្លើងវាគ្រាន់តែជាគ្រឿងលំអរខ្លួនឲ្យសង្ហាឬយ៉ាងណា បានជានៅពេលដែលខ្លួន រើសបានហើយមិនព្រមប្រគល់ឲ្យសមត្ថកិច្ច បែរជាសង្ងំទុកចង់សម្លាប់សត្វព្រៃ ពេលនេះក្លាយជាទោសទណ្ឌចង្រៃ នាំទុក្ខភ័យ ក្លាយជាឃាតករសម្លាប់មនុស្សត្រឹមតែមួយពព្រិចភ្នែក ព្រោះតែកម្មៈ និងព្រោះតែភ្លើង ដែលខ្លួនរើស បាននេះ ។

តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង២៣និង២៩នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ បម្រុងចេញទៅរកសម្លាប់សត្វឈ្លុសក្នុងព្រៃ ប៉ុន្តែ ក៏បានដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹងជាមុន ជាក់ស្តែងពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរង គ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ។ ពេលនោះជន សង្ស័យបានសួរនាំរឿងបាយហូប ស្រាប់តែប្រែជាឈ្លោះប្រកែកគ្នា ក៏ព្រោះតែអ្នកទាំងពីរជាសង្សានិងគ្នា រហូត មួយសន្ទុំះក្រោយមក ក៏ឈានទៅដល់ការបាញ់សម្លាប់ស្ត្រីរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ដែលត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេងបន្ថែម ទៀតបណ្ដាលឲ្យរងរបួសផងដែរ ។

នៅក្រោយពេលបាញ់សម្លាប់ស្ត្រីរងគ្រោះរួចហើយ ជនសង្ស័យឈ្មោះ សុខា នុត ក៏សម្រេចចិត្តបានបាញ់សម្លាប់ ខ្លួនឯងចំនួន២គ្រាប់ផងដែរ តែដោយសារគ្រាប់មិនផ្ទុះទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងវេលាម៉ោង ០៥ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន។

ហេតុការណ៍មួយនេះ បានកើតឡើងនៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះមានចំនួន២នាក់ ទី១ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី។ (ស្លាប់)។ និងទី២ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(រងរបួសត្រូវដៃខាងឆ្វេង)
ដោយឡែកជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរ កសិករ មាន ទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ចំពោះវត្ថុតាងសមត្ថកិច្ចប្រមូលចាប់យកបាន រួមមានៈ ១/ កាំភ្លើង AK ៤៧ (១ដើម) អត់ស្វាយ ២/ បង់ចំនួន០១
៣/ គ្រាប់ចំនួន ០៦គ្រាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី ។

វីដែអូ