ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
នៅក្រោយពេលបែកធ្លាយវីដេអូ ប្រើហិង្សាលើសិស្សសាលា និងជេអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យអញ្ចើម តាំង ពីឆ្នាំ២០២២មកនោះ ពេលនេះចៅអធិការវត្តឈើទាលជ្រុំ ភិក្ខុ អ៊ុក ម៉ាឬទ្ធី ត្រូវបានបញ្ចប់តំណែងស្រេច
Sun,19 May 2024 (Time 04:06 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 65នាក់)

ចឹងបានតែពាក្យចាស់បូរាណខ្មែរតែងលើកឡើងថា ទូកទៅកំពង់នៅ មុនធ្វើអ្វីគឺត្រូវធ្វើការត្រិៈរិៈគិតពិចារណាឲ្យ បានច្រើន ព្រោះបើមិនដូច្នោះនោះទេរាល់កំហុសដែលយើងមាន គឺវាតែងក្លាយជាស្រម៉ោលដែលតាមលងមកលើ រូបយើងនៅពេលក្រោមមិនឈប់ឈរសោះនោះឡើយ ដែលជាសក់ស្តែងដូចជាព្រះភិក្ខុមួយអង្គព្រះនាម អ៊ុក ម៉ាឬទ្ធី បើទោះជារឿងដែលកើតឡើងនៅមានរយៈពេលយូរយ៉ាងណាក៏ដោយក្តី ប៉ុន្តែកំហុសទាំងអស់នោះ នៅ តែអាចជាកម្ម ទាញទម្លាក់ឲ្យបរាជ័យមិនអាចសម្រេចសេចក្តីបំណងប៉ងប្រាថ្នាសម្រាប់អនាគតរបស់ខ្លួនបាន ដដែល ។

តាមព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា នៅពេលនេះសាលាអននុគណស្រុកត្បូងឃ្មុំ បានបញ្ចប់តំណែង ភិក្ខុ អ៊ុក ម៉ាឬទ្ធី ពីចៅអធិការវត្តឈើទាលជ្រុំ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំហើយ ក្រោយបែកធ្លាយវីដេអូប្រើហិង្សាលើសិស្ស សាលា និងឈ្លោះជាមួយអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យអញ្ចើមកាលពីឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តី សម្រេច របស់អនុគណស្រុកត្បូងឃ្មុំ ។

បើតាមសេចក្តីសម្រេចមួយលេខ ០១៤/២៤ អន.តឃ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដែលចុះព្រហស្ថលេខា ដោយ ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុក មានខ្លឹមសារថា ប្រការ១ ត្រូវបាននិមន្តភិក្ខុ អ៊ុក ម៉ាឫទ្ធី ជាចៅអធិការវត្ត ឈើទាលជ្រុំ(កូនត្មាត) ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ឲ្យចេញពីវត្តឈើទាលជ្រុំ (កូនត្មាត) ឃុំអញ្ចើម ជាបន្ទាន់។ ប្រការ២ ..ភិក្ខុ អ៊ុក ម៉ាឫទ្ធី ត្រូវនិមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត សីលារង្សី(ហៅវត្តចាស់) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។ ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំ សមាសភាពថ្មី ឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។ ប្រការ៣..មន្ត្រីសង្ឃសាលាអនុគណ ស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ (ហៅកូនត្មាត) ឲ្យបានមុន ថ្ងៃដែលភិក្ខុ អ៊ុក ម៉ាឬទ្ធី និមន្តចេញពីវត្ត ។ ប្រការ៤..មន្ត្រីសង្ឃ ព្រះចៅអធិការ អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ និងសាមីអង្គ(ខ្លួន)ខាងលើត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះចាប់ពីពេលចុះហត្ថលេខាតទៅ។

នេះគឺជារឿងរ៉ាវមួយដែលជាការសោកស្តាយមួយរបស់ពុទ្ធសាសនិកជន លើព្រះសង្ឃដែលជាសាវៈតំណាងឲ្យព្រះ សម្មាសម្ព័ទ្ធ ដែលមិនគួរឲ្យមានកំហុសទាំងអស់នោះបន្តកើតមានទៀតនោះទេ ក៏ព្រោះថា ព្រះសង្ឃគឺជាបុគ្គល ដែលប្រតិបត្តិធម៌ខន្តីដ៏ធំធេងបំផុត ជាប្រទីពបំភ្លឺបង្ហាញពុទ្ធបរិស័ទ ៕

វីដែអូ