កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជានៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នៅក្នុងនោះក៏ មានការអញ្ជើញចូលរួមពីលោកមេភូមិតាមភូមិ ហើយនឹងក្រុមប្រឹក្សាឃុំ ព្រមទាំងមេឃុំទាំង១៣ឃុំ ទូទាំងស្រុក គងពិសី ក៏ដូចជាមានការអញ្ជើញចូលរួមពីសមាជិកបក្សប្រជាជនកម្ពុជាតាមបណ្តាភូមិឃុំទូទាំងស្រុកគងពិសី ផងដែរ ។នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ប្រាប់បងប្អូនប្រជាពលរដ្ឋដែល បានអញ្ជើញចូលរួមនៅក្នុងទីស្នាក់ការបក្សស្រុកគងពិសី ក្នុងនាមរូបឯកឧត្តមអញ្ជើញជាគណអធិបតី ឯក ឧត្តមមានប្រសាសន៍ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមលោកជំទាវ លោកលោកស្រី សប្បុ រសជន ក្នុងនឹងក្រៅប្រទេស ដែលបានរួមគ្នាកសាងស្នាក់ការបក្ស ប្រជាជនកម្ពុជា ស្រុកគងពិសី យ៉ាងធំស្គំស្គៃ ។ឯកឧត្តមមានប្រសាសន៍បន្តទៀតថា យើងមានសន្តិភាពទើបយើងមានថ្ងៃនេះ បើគ្មានគណបក្សប្រជាជន កម្ពុជាទេ ក៏យើងគ្មានថ្ងៃនេះដែរ គណបក្សប្រជាជនកម្ពុជា ឯកឧត្តមមានប្រសាសន៍ថា ដោយមានការខិតខំ ប្រឹងប្រែងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីផងនោះ សម្តេចតែងតែខំកសាង ស្ទើរគ្រប់វិស័យ ដោយមិនខ្លាចពីការនឿយហត់ ។គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធីសំណេះសំណាលបញ្ចប់ជាស្ថាពរ ឯកឧត្តម វ៉ី សំណាង បានជូនលិខិតថ្លែងអំណរ អរគុណដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺនេះ ឲ្យលេចចេញបង្ហាញរូបរាងឡើងយ៉ាងស្រស់ស្អាត គួរជាទីស្រាឡាញ់នេះ ៕
វីដែអូ