ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
មានការរិៈគន់ថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ លោក ឃ្លាំង ណារ័ត្ន កំពុងស្ពឹកស្រពន់ជាខ្លាំង ខណៈដែលមាន សកម្មភាពបទល្មើសកើតឡើងម្តងៗ ទូរស័ព្ទរបស់លោកខលចូលមិនចេះលើកទទួលសោះ
Wed,22 May 2024 (Time 06:57 AM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 101នាក់)

កាលពីថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤ ម្សិលមិញនេះ មានការហួសចិត្តមួយបានកើតឡើង អង្គភាពសារព័ត៌ មានសាត្រាឬទ្ធិយើងខ្ញុំបានទទួលសេចក្ដីរាយការណ៍ពីរបុគ្គលិកអង្គការការពារសម្បត្តិធនធានធម្មជាតិសាខា ខេត្តក្រចេះ ឱ្យដឹងថា មានម៉ូតូមួយគ្រឿងដឹកជញ្ជូនសត្វព្រៃឆ្លងកាត់ ចំណុចខ្តុល ភូមិឧបសម្ព័ន្ធទ្រៀប ឆ្លងកាត់ សំដៅទៅ ឃុំថ្មី ស្រុកចិត្របុរី ដើម្បីលក់ឱ្យឈ្មួញបន្ត។

តាមប្រភពពី លោក គឹម សុផល និង លោក សុខ សុផុន បុគ្គលិកអង្គការការពារសម្បត្តិធនធានធម្មជាតិ សាខា ខេត្តក្រចេះ បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនសត្វព្រៃខាងលើ លោកបានទទួលប្រភពរាយការណ៍ពីប្រជាពល រដ្ឋ រស់នៅចំណុចផ្ទះដែក ជាប់ឃ្លាំងដីក្រុមហ៊ុនឥណ្ឌា ស្ថិតក្នុង ឃុំថ្មី ថាមានម៉ូតូដឹកជញ្ជូនសត្វព្រៃមួយគ្រឿង ជិះដោយលោក សុខ សាម៉ៃ នឹង មានតួនាទីជាប្រធានសហគមន៍ព្រៃឈើ ខ្តុល ឆ្ពោះសំដៅទៅ ភូមិ១០៥ ឃុំថ្មី ភ្លាមនោះដែលកម្លាំងអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះចំនួន02រូបបានតាមប្រមាញ់ផ្តិត រូបភាព លុះទៅដល់ទីតាំងខាងលើ កម្លាំងអង្គការបានជួបប្រទះលោក សុខ សាម៉ៃ បានបើកម៉ូតូរត់គេចនិងយក សាច់សត្វព្រៃមួយចំនួនទៅលាក់ក្នុងព្រៃមួយកន្លែង ដោយកលោក គឹម សុផល និងលោក សុខ សុផុន បុគ្គលិក របស់អង្គការការពារសម្បតិធនធានធម្មជាតិសាខាខេត្តក្រចេះ ប្រទះឃើញសកម្មភាពភាពជនបង្ករយកសត្វព្រៃ ទៅលាក់ក្នុងកំប៉ូត ព្រៃ និងរត់គេចបែបនេះ ទើបលោក គឹម សុផល និងលោក សុខ សុផុន បុគ្គលិកអង្គការ
បានរាយការណ៍ទៅមន្ត្រីជំនាញ លោកឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត តាមរយៈទូរស័ព្ទសុំកិច្ច សហការតេចូលជាច្រើនដងតែលោកមិនលើក។

ដោយលោក គឹម សុផល និងលោក សុខ សុផុន ខលតាមរយៈទូរស័ព្ទសូមកិច្ចសហការពីលោកនាយសង្កាត់រដ្ឋ បាលព្រៃឈើកន្ទួត មិនបានក៏បានខលតាមរយៈទូរសព្ទដៃទៅ លោក ឆៃ មានតួនាទីជាទាហានឈរជើងនៅ 105 សូមកិច្ចសហការបង្ក្រាបភ្លាមនោះដែរ ។ លោក ឆៃ បានជិះម៉ូតូមកដល់និងចុះពិនិត្យទីតាំងកន្លែងឈ្មោះលោក សុខ សាម៉ៃ យកសាច់សត្វព្រៃទៅលាក់នោះ បានប្រទះឃើញមានសាច់ឈ្លុះ និងសត្វត្រកួតមួយចំនួននដោយក ម្លាំងអង្គការការពារសម្បត្តិធនធានធម្មជាតិសាសាខាខេត្តក្រចេះ បានប្រគល់ជូន លោក ឆៃ មានតួនាទីជាទា ហាន ឈរជើងភូមិ 105 យកទៅចាត់ចែងតាមមតិវិធីផ្លូវច្បាប់ ស្ដីពី ការជួញដូរសត្វព្រៃ។

សកម្មភាពខាងលើ ស្ថាប័នអង្គការក៏ដូចជាប្រជាពលរដ្ឋរស់នៅ/ភូមិ 105/ ក្នុងឃុំថ្មី/ ក៏ដូចជាក្នុងស្រុកចិត្តបុរីទាំង មូលស្នើសុំទៅដល់អាជ្ញាធរឃុំថ្មី/ និងនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់កន្ទួត នឹងសមត្ថកិច្ចកជាពិសេស ម្លាំងកងរាជអាវុធហត្ថមប្រចាំ/ស្រុកចិត្របុរី/ជួយមានវិធានការចំពោះមុនសញ្ញាជួញដូរសត្វព្រៃដ៏សកម្មខាងលើនេះដើម្បីទុកឲ្យសេសសល់សត្វព្រៃដល់កូនចៅជំនាន់ក្រោយបានស្គាល់ផងទៀន ៕

វីដែអូ