ពិតជាគ្រោះថ្នាក់មួយនៅតែកើតមានមិនឈប់ពិតមែន ជាក់ស្តែងបើទោះជាករណីរឿងរ៉ាវផ្លូវរថភ្លើង តែងត្រូវបាន បណ្តាញសង្គមផ្សព្វផ្សាយសុំឲ្យមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយក្តី ប៉ុន្តែសកម្មភាពគ្រោះថ្នាក់រវាងរថភ្លើង និងរថយន្ត គឺនៅតែបន្តកើតមានជារឿយៗអស់បីចំណុចមួយ ទៅចំណុចមួយកើតមានដដែលជាដដែល ។ជាក់ស្តែងហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រ យុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយរថយន្តម៉ាកកាមរីឆ្លាម១គ្រឿង ស្លាកលេខបាត់ដំបង2A-2329 រងការខូចខាតខ្ទេ១ចំហៀងទាំងស្រុងតែម្តង ខណៈពេលកំពុងបើកឆ្លងកាត់ផ្លូវដែកស្រាប់តែមានរថភ្លើង១ខ្សែទៅ ដល់ បុកពេញទំហឹងបណ្ដាលអោយខ្ទាតជាច្រើនម៉ែត្របោកផ្ទប់ជាមួយសសរដែកស្លាកលេខ១៧បាក់រាបដល់ដី ។ ករណីគ្រោះថ្នាក់ជាមួយផ្លូវដែកនេះ គឺជាផ្លូវខ្សែភ្នំពេញបាត់ដំបងហើយនៅត្រង់ចំណុចនេះ ពុំមានដាក់រនាំង សម្រាប់ទម្លាក់បិទផ្លូវការពារទេ គឺមានតែស្លាកសញ្ញាតែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុម្ចាស់រថយន្តប្រុង យករថយន្តទៅជួសជុលខ្លួនឯង ប៉ុន្តែខាងតំណាងរថភ្លើងមិនព្រម និងបានស្នើសុំអោយនគរបាលយករថយន្ត ទៅរក្សាទុក៕
វីដែអូ