ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
សំឡេងដង្ហើយរកជំនួយពីសំណាក់អ្នកគ្រូមួយរូប និងសិស្សានុសិស្សនៅសាលាបឋមសិក្សាមួយកន្លែង ដែល នៅតំបន់ដាច់ស្រយាល
Sat,08 June 2024 (Time 10:14 AM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 107នាក់)

នៅថ្ងៃសុក្រ ទី៧ ខែមិថុនាឆ្នាំ២០២៤ ដោយមានការសំណូមពរពីសំណាក់អ្នកគ្រូនិងសិស្សានុសិស្សជាង៧០ នាក់ដែលរស់នៅទីដាច់ស្រយាលមួយកន្លែងស្ថិតនៅ(ចំណុចថ្កុល)ឧបសម្ព័ន្ធ ភូមិទ្រាប /ឃុំថ្មី /ស្រុកចិត្របុរី/ ខេត្តក្រចេះ បានធ្វើការស្នើសុំមកកាន់ក្រុមអង្គភាពសារព័ត៌មានដែលបានចុះទៅដល់ទីតាំងនោះ ជួយធ្វើការ ផ្សាយស្វែងរកជំនួយពីសំណាក់សប្បុរសជន ដែលមានចិត្តសប្បុរសធម៌មេត្តាជួយជាសម្ភារៈសិស្សាសម្រាប់ សិស្សក្រីក្រដែលខ្វះខាតដូចជា/សំលៀកបំពាក់/សៀវភៅប៊ិច.និងក្ដាខៀន/សម្រាប់សាលាផងដែរ(ជាពិសេស)សាលាមានការខ្វះខាតដំបូលព្រោះដំបូលធ្លុះធ្លាយពេលដែលសិស្សរៀននៅរដូវវស្សាមិនបានទេ។

អ្នកគ្រូនិងសិក្សានោះសិស្សរួមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅចំណុចផ្ទាល់សំណូមពរដល់អាជ្ញាធរភូមិឃុំស្រុក ខេត្ត និងសប្បុរសជនស្រុកនិងក្រៅស្រុកដែលមានចិត្តសប្បុរសធម៌ មេត្តាជួយដល់ក្មួយៗដែលមានការ ខ្វះខាតសម្ភារៈសិក្សាព្រមទាំងគ្រូបង្រៀន ពីព្រោះគ្រូបច្ចុប្បន្នមានតែម្នាក់ហើយបង្រៀន២ថ្នាក់ ដែលស្ថិត នៅសាលាបឋមសិក្សាសាមគ្គីផ្ទិល នេះផងទាន។

ជាចុងក្រោយ: បងប្អូនប្រជាពលរដ្ឋអ្នកគ្រូសិស្សានុសិស្ស សង្ឃឹមទុកជាមុនចំពោះ ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ដែលមានចិត្តសប្បុរសធម៌ដែលចង់ជួយសម្រាលទុក្ខលំបាក ក៏ដូចជាការខ្វះខាត សម្ភារៈសិក្សាទាំងនេះដល់ក្មួយៗដែលជាសិក្សានោះសិស្សនៅ(សាលាបឋមសិក្សាសាមគ្គីក្តុល)ឧបសម្ព័ន្ធ ភូមិទ្រាប.ឃុំថ្មី.ស្រុកចិត្របុរី.អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទអ្នកគ្រូផ្ទាល់ ០៨៦ ៤៤ ០៤ ៦៩ ឬតាម រយៈលេខទូរស័ព្ទអង្គភាពព័ត៌មាន ០៧១ ៨៨៨ ៣២ ៦៧ និងសូមប្រសិទ្ធពរជ័យចំពោះ ទ្រង់ ឯកឧត្តម លោក លោកស្រីអ្នកនាងកញ្ញាជួបប្រទះ តែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕

វីដែអូ