ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា ថ្ងៃនេះរូបខ្ញុំបានចូលរួមនៅក្នុងវេទិកាក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែក កូនឈើក្រោមមូលបទ«ពន្លកបៃតង» ពោពេញដោយជំនឿចិត្ត ថាបើយុទ្ធសាស្ត្ររបស់ក្រសួងទទួលបានជោគជ័យ មាតុភូមិយើងអាចនឹងបានសារៈប្រយោជន៍យ៉ាងសម្បូរបែបពីពន្លកបៃតង
Thu,11 July 2024 (Time 08:41 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 142នាក់)

ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ឲ្យដឹងថា រូបខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងនាម ជាអ្នកនយោបាយមួយរូប ហើយបានឃើញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថាន ដែលមានរូបឯកឧត្តម អ៊ាង សុផល្លែត ជជារដ្ឋមន្ត្រី បានប្តេជ្ញាយ៉ាងមុតមាំនៅក្នុងការចូលរួមអនុវត្តន៍គោលនយោ បាយបញ្ចកោណដំណាក់ការទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើមុំ យុទ្ធសាស្រ្តចំនួន ៣គឺ ស្អាត បៃតង និងចីរភាព ។

ឯកឧត្តម ហួន ច័ន្ទថុន មានប្រសាសន៍បែបនេះ ខណៈដែលរូបឯកឧត្តមបានចូលរួមនៅក្នុងពិធីបើកពិព័រណ៍ផ្សព្វ ផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលបានប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខបរិវេណទីស្តីការក្រសួងបរិស្ថាន ។

តាមព័ត៌មានដែលឲ្យដឹងផងនោះ ការតាំងពិព័រណ៍នេះមានស្តង់សរុប ចំនួន១៥០ ក្នុងនោះរួមមានស្តង់មន្ទីរបរិ ស្ថានទាំង២៥រាជធានី ខេត្ត, ស្តង់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ, ស្តង់ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, ក្រុមអ្នក ប្រមាញ់រូបភាពជីវៈចម្រុះ និងយុវជនអ្នកស្រឡាញ់បរិស្ថានជាច្រើនរូបផងដែរ ។

ឯកឧត្តម ហួន ច័ន្ទថុន មានប្រសាសន៍បន្តថា ពិព័រណ៍ពន្លកបៃតង និងវេទិកាកេសរកូលជាតិ ក្រោមប្រធានបទ "យើងរួមគា្នបង្កើនគម្របបៃតង ជូនមាតុភូមិយើង" នេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដល់រូបយើងទាំង អស់គ្នា ជាពិសេសគឺជួយការពារគ្រោះថ្នាក់ទាំងឡាយណាដែលបង្កឡើងដោយគ្រោះធម្មជាតិនាពេលខាងមុខ បានយ៉ាង មានប្រសិទ្ធិភាព។

ឯកឧត្តម ហួន ច័ន្ទថុន លើកឡើងផងដែរ ក្នុងនាមរូបខ្ញុំជាអ្នកនយោបាយមួយរូប សូមចូលរួមគាំទ្រយ៉ាងពេញទំ ហឹងលើមុំ យុទ្ធសាស្រ្តចំនួន ៣គឺ ស្អាត បៃតង និងចីរភាព របស់ក្រសួងបរិស្ថាន ហើយសង្ឃឹមថា នាពេលខាងមុខ ទឹកដីដ៏បវរ នៃយើង អាចនឹងមានគម្របព្រៃបៃតងឡើងវិញតាមរយៈការចូលរួមដាំដើមឈើ ពីបងប្អូនប្រជាពល រដ្ឋគ្រប់រូប ។

វីដែអូ