ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
អញ្ចឹងតើបាន បានជាព្រៃឈើនៅសេសសល់ក្លាយជាវាលបែកផ្សែង ព្រោះថា ខ្លះយកជំរើសគ្រៀវឈើ ដើម្បីឲ្យដើមឈើងាប់ ហើយបន្តរកាត់ធ្វើអុសធ្យូង បណ្តាលឲ្យវិនាសហិនហោច ការបំផ្លាញកូនឈើ តាមរយៈមុខជំនួញឈ្មួញដុតធ្យូងលក់ឲ្យឈ្មួញឆ្លងដែន
Thu,30 January 2025 (Time 10:30 PM)
ដោយ ៖ កង សានដារា (ចំនួនអ្នកអាន: 65នាក់)

យ៉ាងណាមិញត្រឹមតែប៉ុន្មានខែនេះ តំបន់ព្រៃជាច្រើនកន្លែងនៅក្នុងស្រុកចិត្របុរី ប្រែក្លាយទៅជាទីវាល រហោស្ថាន ព្រោះថាជារៀងរាល់យប់ថ្ងៃនេះ ក្រុមឈ្មួញប្រមូលធ្យូងឆ្លងដែនប្រើមធ្យោបាយរថយន្តសាំ យុងកែឆ្នៃ ឬវេអង ប្រមូលកំទេចធ្យូង កំពុងឲ្យពលរដ្ឋ ដែលជាទាសករបទល្មើស ដុតធ្យូងធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ អុសព្រៃកាប់ដុតធ្យូង ដូចហែរកឋិនទានមិនឃើញមានវិធានការទប់ស្កាត់ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា ជាក់ស្តែងនៅក្នុងស្រុកចិត្តបុរី ខេត្តក្រចេះ ក្រោមការគ្រប់គ្រងដោយ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើឈ្មោះ ឃ្លាំង ណារ័ត្ន គ្មានប្រយោជន៍ក្នុងការទប់ស្កាត់ ពោលគឺត្រូវ បានរងនូវការបំផ្លិចបំផ្លាញគ្រប់កន្លែង ក្នុងរូបភាពដុតយកធ្វើជាធ្យូង និងប្រមូលនាំចេញឆ្លងដែនទៅ ប្រទេសវៀតណាម ។

ទាក់ទិនទៅនឹងព័តមាននេះផងដែរ យើងខ្ញុំទូរស័ព្ទទៅនាយសង្កាត់រដ្ឋបាលព្រៃឈើ លោក ឃ្លាំង ណារ័ត្ន លោកមិនមានអ្នកលើកទូរសព្ទ័ នៅទីបផុតអ្នកសារព័តមាន បន្តរតាមប្រព័ន្ធតេលេក្រាមក៏នៅមិនមាន កាឆ្លើយតបផងដែរ សកម្មភាពនេះផ្ទុយស្រលះពីលោក សរ ចំរុង អភិបាលរងស្រុកចិត្របុរី ធ្លាប់បាន អះអាងថា ជាឈើគ្រាក់ងាប់ៗ ។

ទាក់ទិនព័ត៌មានខាងលើនេះផងដែរ មជ្ឈដ្ឋានអ្នកស្រឡាញ់ធម្មជាតិនៅក្នុងខេត្តក្រចេះ លើកឡើងថា ករណីបទល្មើស នៅតែកើតមានមិនឈប់មិនឈរ គួរណាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីមេត្តាធ្វើ ការពិនិត្យឡើងវិញទៅលើបុគ្គលដែលជាថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ព្រោះ ការបិទភ្នែកបិទត្រចៀករាប់ឆ្នាំមកហើយ ទុកឲ្យពលរដ្ឋក្លាយជាទាសករបទល្មើសដូចកណ្តៀរប្រមូល ធ្យូងឲ្យឈ្មួញនាំឆ្លងដែនធ្វើមានធ្វើបាន គឺមិនបានធ្វើឲ្យពលរដ្ឋមានជីវភាពសមរម្យទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យមនុស្សជំនាន់ក្រោយក្ររកឈើធ្វើផ្ទះលែងមាន ៕

វីដែអូ