នារសៀលថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ដែលដឹកនាំដោយលោកបណ្ឌិត ហែម ប្រសើរ ប្រធាន ផងនោះ លោកបានធ្វើការប្រគល់ជូនអាវ Cool App ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ ថ្នាក់កណ្តាល និងគណៈកម្មាធិការប្រតិបត្តិថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក ទាំងអស់ របស់ សមាគមសម្ព័ន្ធភាព អ្នកសារព័ត៌មានក្នុងសន្តិភាព ។ការប្រគល់អាវនេះ គឺជាការលើកទឹកចិត្ត និងជម្រុញបន្ថែមក្នុងការបង្កើត និងប្រើប្រាស់កម្មវិធី Cool App ថែម ទាំងងាយស្រួលដល់ការទំនាក់ទំនងចំពោះកិច្ចការផ្សេងៗឲ្យបានកាន់តែច្រើនផុសផុលជាងមុន ដែលជាចេតនា ដើម្បីគាំទ្រដល់ស្នាដៃកូនខ្មែរ។លោកបណ្ឌិត ហែម ប្រសើរ បានគូសបញ្ជាក់បន្ថែម និងណែនាំជម្រុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទូទាំងប្រទេស ត្រូវចូលរួមប្រើប្រាស់កម្មវិធី Cool App ដើម្បីធ្វើការទំនាក់ទំនងក្នុងការងារផ្សេងៗ ។ លោកថា បើស្រឡាញ់ខ្មែរ បើចង់ជួយខ្មែរ យើងត្រូវរួមគ្នា លើកកំពស់កិត្យានុភាព និងសមិទ្ធផលរបស់ខ្មែរ ក្នុងក្រសែភ្នែក សកលលោក ៕
វីដែអូ