កូនលៀសតូចធំចម្រុះ ឬហៅថាលៀសទា ត្រូវគេប្រមូលដឹកជញ្ជូនជាប្រចាំឡើងរថយន្តធំៗ បើតាមប្រភពពត៌ មានឲដឹងថា ប្រភេទតូចលាយធំបែបនេះ គេត្រូវប៉ាន់ឲ្យទាស៊ី ឬអាចយកចិញ្ចឹមឲ្យធំនេះ ខ្នាតរថយន្តធំៗជាទំ លាប់ គឺដឹកឆ្លងទៅប្រទេសវៀតណាមត្រង់ចំនុចកំពង់ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ យ៉ាងណាអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងទូរស័ព្ទបញ្ជាក់ឲ្យច្បាស់និងបែងចែករវាងលៀសទា និង លៀសគីឡូ ឬហៅម្យ៉ាងទៀតលៀសតូច និងលៀសធំ ដោយលោក កែវ ធូ នាយរងខណ្ឌផ្នែកសេដ្ឋកិច្ចឆ្លើយ កំពុងជាប់រវល់ខ្លាំង។ ក្រៅពីលៀសដឹកក្រៅស្រុក មានឧបករណ៍ខុសច្បាប់ជាច្រើនទៀត ដែលសុទ្ធសឹងពោរពេញក្រោមការគ្រប់ គ្រងដោយលោក កែវ ធូ ក្នុងនោះមានប្រើឧបករណ៍ឆក់ទាំង២ប្រភេទ លបកន្ទុយកណ្តុរ ឬហៅថាលបប្រើស ១០០ ។ល។ តើនេះជាការអសកម្ម ឬមានអ្វីផ្សេង ។លោក កែវ ធូ អាចផ្តល់ព័ត៌មានជំរាបដល់មហាជន អង្គភាពយើងរីករាយទទួលគ្រប់ពេល ម្យ៉ាងបើភាពមិន ប្រក្រតីនេះ នៅតែបន្តរីកបើកដៃឲ្យរីករាលដាល គ្មានអ្នកបង្ក្រាបនោះ មហាជនអស់ជំនឿលើការគ្រប់គ្រង របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាក់ជាមិនខាន ៕
វីដែអូ