ទឹកស្អុយ១កន្លែងហូរចេញពីរោងចក្រកែឆ្នៃស្វាយចិន បង្កផលប៉ពាល់ដល់ពលរដ្ឋរាប់ឆ្នាំ អាជ្ញាធរគ្មានសមត្ថភាព ដោះស្រាយ ពលរដ្ឋជាច្រើនបានត្រឹមតែនិយាយថា តើពួកគាត់រំពឹងសង្ឃឹមអ្វីបានទៀត បើតំណក់ទឹកភ្នែករបស់ ពួកគាត់ ថ្នាក់ដឹកនាំមើលមិនឃើញសោះចឹង
ទឹកសម្អុយមួយកន្លែង ហូរចេញពីរោងចក្រកែឆ្នៃស្វាយចិន គ្មានសង្ឃឹមអាជ្ញាធរដោះស្រាយទៅកើត មើលទៅ ហាក់នៅឃ្លាតឆ្ងាយពីពលរដ្ឋណាស់ តើឲ្យពលរដ្ឋសង្ឃឹមអ្វីបានទៀត បច្ចុប្បន្នទឹកកខ្វក់នេះកំពុងបង្ករភ័យព្រួយ បារម្ភ ដល់ជីវិតមនុស្ស សត្វ និងមច្ឆាជាតិគ្រប់ប្រភេទ ដែលរស់នៅក្នុងទឹក ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ព្រួយបារម្ភសុខភាពយ៉ាងខ្លាំង ក្រោយរោងចក្រចិនមួយនេះបង្ហូរទឹកស្អុយពាសវាលពាសកាលនៅរដូវ វស្សា ម្តងៗ ( ស្តាប់ ) ប្រិយមិត្តជាទី មេត្រី ដោយឥទ្ធិពលថ្នាំគី មីបើទឹកនោះប៉ះជើងរមាស់ស៊ីរលួយជើង អត់ហ៊ានជីកស្រះចិញ្ចឹមត្រី ព្រោះងាប់ត្រី អស់ យកទឹកស្រោចដំណាំម្រេចងាប់រលីង ព្រោះតែទឹកជម្រាបគីមី ចេញពីរោងចក្រស្វាយមួយនេះ ទឹកឡើង ខ្មៅបង្ហូរស្អុយជះក្លិនស្អុយខ្មោះៗ និងបង្ហូរ ពាសវាលបង្ករឲ្យឥទ្ធិពលជម្រាបថ្នាំគីមីងាប់ម្រេច អស់ក្រោយប្រជា ពលរដ្ឋយកទឹកស្រះជ្រាបគីមី មកស្រោចលើដំណាំម្រេច ក្រៅពីនោះទៀតមិនហ៊ានជីកអណ្តូងក្បែរៗនោះ ប្រើនោះទេ យ៉ាងណាមិញអាជ្ញាធរហាក់មិនខ្វល់ដល់សុខទុក្ខប្រជាពលរដ្ឋនោះឡើយ បើទោះបីពលរដ្ឋធ្លាប់ រាយការណ៍ជូនមេឃុំកន្លងមកច្រើនលើកច្រើនសារក៏ដោយនោះ ។
បើតាមការបញ្ជាក់ពីពលរដ្ឋចំណែកលោក មេឃុំលោក រម្យ នី បង្វែសាច់រឿងឲ្យទៅសួរក្រុមហ៊ុន លោកមិន ហ៊ាននោះឡើយ ចំណែកខាងតំណាងក្រុមហ៊ុនបានឆ្លើយដាក់គ្នាបន្តពីមួយទៅមួយ យ៉ាងណាក៏ដោយចុះ លោក ប្រធានបរិស្ថានខេត្តក្រចេះ ទើបប្តូរពីលោក ឆាយ ឌួងសាវុធ មកថ្មីៗលោក គា ប៊ួ លោកប្រាប់ឲ្យអ្នកសារព័ត៌ មានយើងដឹងកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២៥បែបកាចៗថា អូ! ក្រុមហ៊ុន នៅក្បាលត្រាចហ្នុង ទំនងស្គាល់ មុនអ្នកសារពត៌មានរាយករណ៍ជូនទៅទៀត យ៉ាងមេចអញ្ចេះលោក ប៊ួ គា សូមជួយកៅឆាយមានវិធានការ ផ្លូវច្បាប់យ៉ាងណាដល់ក្រុមហ៊ុនស្វាយខាងលើនេះផងទានម្ចាស់ បើពុំដូច្នោះទេ ពលរដ្ឋអស់ទីពឹងអស់ជំនឿលើ ការដឹកនាំជាក់ជាមិនខាន។
អ្នកយកពត៌មានមិនមានបំណងចង់ឲ្យក្រុមហ៊ុនបិទឈប់ទិញស្វាយពីពលរដ្ឋនោះទេ តែនេះជាអាយុជីវិត មនុស្ស សត្វ ដូចនេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយមានវិធានកាផង ជាពិសេសអធិការកិច្ចបរិស្ថាន គួរចុះ ជាក់ស្តែងផង ទោះយ៉ាងណាក៏ដោយយើងខ្ញុំនៅតែបន្តរមើល និងសង្ឃឹមថា និងអាចកែសំរួលឲ្យមានតម្លាភាពទៅចុះ៕