ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
កម្មករកម្មការីផ្ទុះការតវ៉ានៅក្នុងរោងចក្រ អឹ ភែ រឹល ដែលបង្ខំឲ្យកម្មករ កម្មការិនី ចូលធ្វើការរហូតមានបញ្ហាបច្ចេកទេស នៅក្នុងរោងចក្រ ផ្អើលកម្មកររត់ជាន់គ្នាសន្លប់ស្ត្រីពោះធំ៣នាក់
Tue,08 October 2019 (Time 05:08 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 17នាក់)

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា កម្មករ កម្មការិនី ជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ា នៅក្នុងរោងចក្រ អឹ ភែ រឹល នៅ អាគារ៣ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មិនព្រមចូលបម្រើការងារ ដោយពួកគាត់ បានលើកឡើងថា ដោយមូល ហេតុរោងចក្រមួយនេះ ត្រូវបានខ្យល់កន្ទ្រាក់ បណ្តាលឲ្យបាក់រោងដែក សម្រាប់កម្មករហូបបាយ រោងដែកផ្ញើ កង់ ម៉ូតូ ឡាន និងប៉ើងរបើកដំបូល ដាច់ធ្លាក់ពិដានអាគារដេរមួយ ចំហៀង ។

ករណីនេះ កើតឡើងតាំងពីយប់ថ្ងៃទី៥ ខែតុលា ២០១៩ ម្ល៉េះ ហើយជាងជួសជុលក៏នៅមិនទាន់ជួសជុល រួចរាល់ផងដែរ ប៉ុន្តែខាងតំណាងរោងចក្រ នៅតែបង្ខំឲ្យពួកគាត់ចូលបម្រើការងារដូចដើម រហូតធ្វើឲ្យ កម្មការិនី៣នាក់ ជាស្ត្រីពោះធំ កូនខ្ចី ដួលសន្លប់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

កន្លងមកលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកជា ច្រើនថា ពិតជា មានកម្មការិនីផ្ទុះការតវ៉ាពិតមែន ដោយសារនៅក្នុងរោងចក្រ មានកម្តៅឡឡើងខ្លាំងធ្វើ ឲ្យសារ៉ែនប្រកាសអាសន្ន ទើបកម្មករនាំគ្នាភ័យរត់ជាន់ជើងគ្នា បណ្តាលឲ្យមានអ្នកសន្លប់ម្នាក់ជាស្ត្រី ពោះធំ ។

នៅក្នុងព័ត៌មាននេះដែរ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានឲ្យអ្នកសារព័ត៌មានដឹងថា លោក បានបញ្ជា កម្លាំងចម្រុះចុះទៅពិនិត្យហើយ នៅក្នុងរឿងនេះ ក៏កំពុងចូលជួបសម្របសម្រួលជាមួយអ្នក គ្រប់គ្រងរោងចក្រ និងកម្មករ កម្មការិនី និងរកដំណោះស្រាយ ។

លោកបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមុនដោយមានឧបទ្ទវហេតុ ខ្យល់របើកដំបូលបាក់រំលំរោង ក្នុងរោងចក្រ ដោយសារ ខុសបច្ចេកទេសបន្តិចបន្តួចពាក់ព័ន្ធរឿងភ្លើង ធ្វើឲ្យកម្មករ កម្មការិនីភ័យ ដួលសន្លប់៣នាក់ជា ស្ត្រីពោះធំ កូនខ្ចី តែមិន បណ្តាលឲ្យធ្ងន់ធ្ងរនោះទេ ។

ទោះជាយ៉ាងណា សាត្រាឬទ្ធព័ត៌មាន នឹងព្យាយាមយកព័ត៌មានចំណាត់ការរបស់សមត្ថកិច្ចបន្ថែមទៀត ផ្សាយជូនមហា ជនជ្រាប នៅពេលខាងមុខ ។