ចឹងបានតែថា មនុស្សឲ្យតែប្រកាន់យកភ្លើងកំហឹង គឺបាត់សតិ វិចារណៈញាណអស់តែម្តង ហើយក៏អាចធ្វើនូវទង្វើ ដែលមានកំហុសឆ្គងដ៏ធំដែលមិននឹកស្មានដល់ ជាក់ស្តែងដូចជាបុរសម្នាក់នៅក្នុងខេត្តក្រចេះម្នាក់ ព្រោះតែខឹង ជាមួយប្រពន្ធសុំលុយទៅស្រុកមិនបានក៏សម្រេចយកសាំងដុតផ្ទះសម្លាប់ខ្លួនចោលយ៉ាងរន្ធុត បន្សល់ឲ្យប្រពន្ធកូនរស់រងទុក្ខជាមួយនឹងការសោកស្តាយ ហើយគ្មានទីជម្រកស្នាក់នៅ ថែមទាំងជាប់បំណុលធនាគារ ដែលខ្លួនបានខ្ចី លុយយកមកធ្វើផ្ទះ កន្លងមកទៀតផង ។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតនៅវេលាម៉ោង១០ និង៤០នាទីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។យោងតាមការៀបរាប់ពីកូនស្រីរបស់ស្រ្តីរងគ្រោះនោះ បានបញ្ជាក់ថា អ្នកដុតផ្ទះនោះ ជាប្ដីចុងរបស់ម្ដាយខ្លួន ហើយរឿងហេតុនេះ គឺផ្ដើមចេញពីប្ដីចុងរបស់ម្ដាយខ្លួនចង់ធ្វើបុណ្យព្រះភូមិ តែម្ដាយខ្លួនថា អត់មានលុយ ហើយ ប្ដីចុងរូបនោះ ក៍បានសុំម្ដាយរបស់ខ្លួនទៅស្រុក តែម្តាយខ្លួនឆ្លើយថា អត់មានលុយទេ មានតែ១០ម៉ឹនរៀល ផ្ទុយទៅវិញបុរសជាប្ដីចុងថា យក២០ម៉ឹនរៀលទើបគ្រប់ ដោយឡែកស្ត្រីជាប្រពន្ធ និងជាម្តាយខ្លួនឆ្លើយថា អត់មានទេ ទោះបីវាយស្លាប់ក៍អត់មានដែរ ស្រាប់ហេតុការឈ្លោះប្រកែកគ្នានេះ បានឈានទៅដល់ដុតផ្ទះ ហើយបុរសជា ប្តីរត់ចូលភ្លើងឆេះស្លាប់ខ្លួនឯងតែម្តង ចំណែកឯប្រពន្ធក៏ត្រូវរងរបួសជាទម្ងន់សម្រាក់នៅមន្ទីរពេទ្យ ។ ស្រីជាកូនរបស់ស្រ្តីរងគ្រោះ បានបន្តទៀតថា ផ្ទះនេះទើប នឹងធ្វើរួចនោះទេ ដោយនៅជំពាក់លុយអង្កការចំនួន ៥.០០០ដុល្លាទៀត ហើយបំណុលនេះ គឺបងស្រីរបស់ខ្លួនជាអ្នករកលុយបង់ តែឥឡូវផ្ទះត្រូវបានឆេះហើយអត់ មានអីនៅទេ ។ យោងតាមរបាយការណ៍នគរបាលស្រុកសំបូរបញ្ជាក់ឲ្យដឹងថា បុរសជាប្ដីឈ្មោះ ឌី ឃ្វា ភេទប្រុសអាយុ៦៥ ឆ្នាំ ជនជាតិខ្មែរ រស់ភូមិឃុំកើតហេតុខាងលើ បានឈ្លោះជាមួយប្រពន្ធឈ្មោះ ឌៀប រ៉ា អាយុ៥២ឆ្នាំ ហើយក្នុងពេល ឈ្លោះគ្នានោះឈ្មោះ ឌី ឃ្វា បានចាក់សាំងដុតផ្ទះឆេះអស់ទាំងស្រុង ដោយផ្ទះចំនួន២ខ្នងទទឹង៨ ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដា ដោយដុតឆេះខ្លួនឯងស្លាប់នៅផ្ទះតែម្ដង ចំណែកប្រពន្ធពេលនោះ ឃើញភ្លើងឆេះ ខ្លាំងពេកក៍រត់ចុះពីលើផ្ទះបណ្ដាលឲ្យរងរបួស និងក្រោយពីមានហេតុការណ៍រួជមកកម្លាំងនគរបាល និងប្រជាការ ពារបានចុះទៅដល់ ជួយស្រ្តីរងគ្រោះជាប្រពន្ធបញ្ជូនទៅមន្ទីរពេទ្យ ។ ទោះជាយ៉ាងណា នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលពលរដ្ឋគ្រប់រូបមិនចង់ឃើញមិនចង់ជួប ព្រោះតែកំហឹងមួយពេលរបស់ខ្លួន ទីបំផុតបន្សល់ទុកនូវការរងទុក្ខវេទនា ឲ្យគ្រួសារ យ៉ាងជូចត់បំផុត ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា