ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា
Fri,20 March 2020 (Time 06:05 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 961នាក់)

ព្រោះតែការភ័យខ្លាចនឹងជំងឺកូវីដ១៩ ដែលកំពុងបានមានកំណើនរាលដាលនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា កុំមានការរើសអើងបក្ខពួក និងពណ៌សម្បុរ ចំណែកអ្នកបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហា កូវីដ-១៩ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាមិនខាន។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៌បែបនេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពី វិធានការណ៍ការពារជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយរូបលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានមាន ប្រសាសន៍ថា នាពេលកន្លងមករាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំដល់ប្រជាជនកម្ពុជា មិនត្រូវបែងចែកជាតិ សាសន៍ឡើយ ជាពិសេសមិនត្រូវរើសអើង ចំពោះគ្នាផងដែរ ។

តាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល លោកបានណែនាំថា មិន ត្រូវចែកខ្មែរឥស្លាម ខ្មែរនេះ ខ្មែរនោះទេ គឺទាំងអស់សុទ្ធតែជាខ្មែរដូចគ្នា ។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ទៅតាមខេត្តបញ្ជាក់ចំណុចនេះផងដែរ គឺថា មិនត្រូវរើសអើងទេ ហើយមិនត្រឹមខ្មែរឥស្លាមទេ ជនជាតិណាក៏ដោយ ដែលបានមកម្ពុជា ជួបបញ្ហានឹង(កូវីដ-១៩) យើងក៏មិនត្រូវរើសអើងដែរ ។

សម្ដេចក្រឡាហោមបន្ដថា ដូចខ្ញុំបានបញ្ជាក់ថា នៅក្នុងពេលហ្នឹង ដែលសាកលលោកទាំងមូល កំពុងតែសាមគ្គីគ្នា ដើម្បីទប់ស្កាត់ជំងឺនឹង(កូវីដ-១៩) ហើយខ្មែរយើងក៏ដូចគ្នាដែរ។ ខ្ញុំនៅបន្ដអំពាវនាវថា ទុកដាក់ផលប្រយោជន៍បុគ្គល ដោយឡែកទៅផលប្រយោជន៍ ក្រុមបក្ខពួក និងពណ៌សម្បុរដោយឡែកសិនទៅដើម្បីរួមគ្នាសិន » ។

ស្របពេលនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា ចំពោះអ្នករិះគន់រាជរដ្ឋាភិបាល តាមបែប ប្រជាធិតេយ្យ រដ្ឋាភិបាលស្វាគមន៍ និងទទួលយក។ ជាពិសេស អ្នករិះគន់ រដ្ឋាភិបាល និងបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហាកូវីដ-១៩ នាំឲ្យច្របូកច្របល់សង្គមជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
271 នាក់
សប្តាហ៍នេះ :
860 នាក់
ខែនេះ :
860 នាក់
3 ខែនេះ :
860 នាក់
សរុប :
199027 នាក់