ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩
Sat,28 March 2020 (Time 07:31 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 999នាក់)

ប្រជាពលរដ្ឋជនជាតិដើមភាគតិច ជនជាតិព្នង នៅភូមិក្បាលរមាសថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹង ត្រែង បានសម្រេចបិទផ្លូវចូលភូមិ តាមប្រពៃណីជនជាតិដើមភាគតិចរបស់ខ្លួន ចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពោលរយៈពេល ៧ថ្ងៃបានទើបបើកវិញ។ ការធ្វើរបស់បងប្អូន ជនជាតិដើមភាគតិចបែបនេះ ក្នុងគោលបំណងទប់ស្កាត់ជំងឺ COVID-19 ស្របពេលដែលប្រទេសកម្ពុជា កំពុងតែ រាត ត្បាត ដោយវីរុសកាចសាហាវមួយនេះ។

លោក រឿន សម្បត្តិ ដែលជាមេឃុំក្បាលរមាស បានប្រាប់ថា ការបិទភូមិនេះ គឺប្រជាពលរដ្ឋ និងជនជាតិដើមភាគតិច ជនជាតិព្នង បានរៀបចំធ្វើឡើងក្នុងគ្រាមានអាសន្ន ឬក៏មានអាសន្នរោគ និងជំងឺឈឺថ្កាត់នៅក្នុងភូមិ ដែលពួកគេតែងតែធ្វើពិធីបុណ្យភូមិ ហើយបន់ស្រន់ អារ័ក្សអ្នកតា រួចហើយពួកគេក៏នាំគ្នាបិតផ្លូវតែម្ដង ការតំ ណមមិនឱ្យមនុស្សចេញចូល រយៈពេល ៧ថ្ងៃ។

ក្នុងករណីដែលមានមនុស្សម្នាក់ចេញចូល គេត្រូវផាកពិន័យ ហើយមិនមានករណីលើកលែងចំពោះអ្នកភូមិ ដែលចេញចូលមិនឱ្យរំលងអាធ្រាត្រ បើអ្នកភូមិមួយណាសេរី គឺមេកន្ទ្រាញត្រូវតែកាត់ការចោល ។

ក្នុងនោះដែរ លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បានសម្ដែងការសោកស្ដាយ ដែលអ្នកភូមិក្បាលរមាស ប្រកាន់នូទំនៀមទំលាប់ជនជាតិដើមភាគតិច ហើយផាកពិន័យទៅលើជនចំណាកស្រុកថ្លៃពេក។ ក្នុងករណីដែលជនចំណាកស្រុក អត់យល់ដឹងអំពីប្រពៃណីពួកគាត់ ហើយចូលទៅក្នុងភូមិត្រូវបានអ្នកភូមិពិន័យរហូត ៧០ ម៉ឺនរៀល ។

លោកបញ្ជាក់ថា លោកនឹងអញ្ជើញមេកន្ទ្រាញ និងមេភូមិទាំងអស់ធ្វើការអប់រំណែនាំបន្ថែមទៀត ដើម្បីបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលរកស៊ីតាមក្នុងភូមិ និងតំបន់របស់ខ្លួន ធ្វើដំណើរចូលធម្មតា។

មហាជនជាច្រើន ដែលកំពុងតាមដាននូវសកម្មភាពបងប្អូនជនជាតិដើមភាគតិចនេះ បានសំដែងនូវការព្រួយបារម្ភថា ចុះប្រសិនបើអ្នកភូមិមានករណីកើតជម្ងឺកាចសាហាវ អាជ្ញាធរ ឬក៏គ្រូពេទ្យអាចចូលជួយយកអាសារ ពួកគាត់ក្នុងភូមិយ៉ាងម៉េចទៅ បើពួកគាត់ប្រកាន់តំណមបែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
271 នាក់
សប្តាហ៍នេះ :
868 នាក់
ខែនេះ :
868 នាក់
3 ខែនេះ :
868 នាក់
សរុប :
199035 នាក់