ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម
Fri,08 May 2020 (Time 09:33 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 963នាក់)

ថ្មីៗនេះ ក្រុមអ្នកព័ត៌មាន កំពុងត្រូវបានចែករំលែកគ្នាជាបន្តបន្ទាប់ នូវសកម្មភាពលោក វរៈសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋានស្រុកបាកាន បាន ដឹកនាំមន្រ្តីជំនាញក្រោមឱវាទ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង បង្ក្រាបករណីលួចលាក់ដាំដើមកញ្ឆាខុសច្បាប់មួយកន្លែង ឈានដល់ដកហូតកញ្ឆាក្រៀមួយចំនួនធំ ហើយបានដកបំផ្លាញកញ្ឆាស្រស់រាប់រយដើម និងដកហូតអាវុធកែច្នៃ១ដើម ទៀតផង ។

ករណីបង្រ្កាបការលួចលាក់ដាំដើមកញ្ឆាខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចដីឡូរបស់ឈ្មោះ សួន ស៊ីម ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯកបានឲ្យដឹងថា ជនសង្ស័យដែលបានលួចលាក់ដាំដើមកញ្ឆានោះ មានឈ្មោះ ពេញ ពិសិដ្ឋ ហៅ ពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ និងឃុំ ខាងលើ ត្រូវជាកូនបង្កើតរបស់ស្រ្តីឈ្មោះ សួន ស៊ីម ។

លោក អធិការបានបន្តថា ជាលទ្ធផល កម្លាំងដកហូត និងកម្ទេចចោល ជាវត្ថុតាងរួមមានៈ ដើមកញ្ឆាស្រស់ចំនួន ១៤៧ដើម ដកហូតកញ្ឆាក្រៀមចំនួន ១ខាំ និងកាំភ្លើងកែច្នៃ ប្រភេទ ស្នប់ ១ដើមផងដែរ ។

បច្ចុប្បន្ន អ្នកលួចលាក់ដាំដុះដើមកញ្ឆាខាងលើ បានរត់គេចខ្លួន ប៉ុន្តែបានធ្វើកិច្ចសន្យា ឱ្យម្តាយធានានាំកូនចូលខ្លួន ដើម្បីធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង។ ចំណែក អាវុធកែច្នៃជាវត្ថុតាង ត្រូវបានដកហូតបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។

មហាជនជាច្រើនបានលើកឡើងជាចម្ងល់ថា សម្រាប់ការបង្ក្រាបនេះ តើសមត្ថកិច្ចអាចស្រាវជ្រាវរកឃើញមុខអ្នក នៅពីក្រោយខ្នងសកម្មភាពគ្រឿងញៀន ប្រភេទដើមកញ្ឆានេះ ដែរឬទេ ? ជាការពិតណាស់ រាល់ការដាំដុះ ប្រសិនបើគ្មានទីផ្សារ ក៏ដូចជាអ្នកនៅពីក្រោយខ្នងនោះទេ ករណីខាងលើនេះ ក៏មិនអាចមានសកម្មភាពដាំដុះដល់ថ្នាក់រាប់ហិកតាយ៉ាងដូច្នោះនោះដែរ ។ ករណីខាងលើនេះ មហាជនសង្ឃឹមថា រូបលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត រូបលោកពិតជាអាចមានចំណាត់ការស្រាវជ្រាវយកបុគ្គលមួយចំនួននោះ បង្ហាញជូនមហាជនឲ្យ បានឃើញអំពីលទ្ធជានិរន្តភាពផង បើមិនអញ្ចឹងនោះទេ ករណីាខងលើនេះ ទោះបង្ក្រាបច្រើនករណីយ៉ាងណា ក៏នៅតែមានសកម្មភាពអ្នកលួចដាំដោយខុសច្បាប់ ដដែល ជាដដែល ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
271 នាក់
សប្តាហ៍នេះ :
857 នាក់
ខែនេះ :
857 នាក់
3 ខែនេះ :
857 នាក់
សរុប :
199024 នាក់