ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
រថយន្តតារាកំប្លែង២ដួង ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៌ នៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃនេះ
Sun,20 January 2019 (Time 04:40 PM)
ដោយ ៖ វ៉ាន់ ភារិទ្ធិ (ចំនួនអ្នកអាន: 77នាក់)

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែរថយន្តតារាកំប្លែងពីរដួង គឺ នាយកុយ និងនាយក្រិន បែកកង់រួចរ៉េចង្កូតទៅបុកដើមឈើ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង ៥ និង ៥០ នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នេះ នៅលើផ្លូវជាតិលេខ ៧៣ ស្ថិតក្នុងភូមិថ្នល់ ឃុំ តំបែរ ស្រុក តំបែរ ខេត្តត្បូងឃ្មុំ ។

សេចក្តីរាយការណ៍បានបន្តទៀតថា តារាកំប្លែងរងគ្រោះខាងលើ ១-ឈ្មោះ ជួង ជី ( ហៅ នាយកុយ ) ជាតារាកំប្លែងអាយុ ៦៤ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9968 រស់
នៅរាជធានីភ្នំពេញ បានរបួសកែងដៃខាងស្តាំស្រាល និងអ្នករួមដំណើរឈ្មោះ ទេស សុជន ហៅនាយ ក្រិន
អាយុ ៣៩ ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង (គ្មានរបួស)។

សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ រថយន្តម៉ាកឡង់គ្រីស្ស័រ ដែលបើកបរដោយតារាកំប្លែងជួងជី
(ហៅ នាយកុយ ) និងអ្នករួមដំណើរលោក ទេស សុជន ហៅនាយ ក្រិន ដោយបានធ្វើដំណើរចេញពីខេត្តរតនគិរីឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ រ៉េចង្កូតទៅបុកដើមឈើ ដោយខ្លួនឯង បណ្តាលឲ្យតារាកំប្លែង នាយ កុយ រងរបួសស្រាលនៅកែងដៃខាងស្តាំ ចំណែក នាយ ក្រិន ពុំមានរងរបួសអ្វីឡើយ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ៕