ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
សមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបទីតាំងផលិតគ្រឿងឧបភោគ បរិភោគក្លែង ក្លាយថ្មីទៀតហើយ ក្នុងខណ្ឌពោធិ៍សែនជ័យ
Mon,21 January 2019 (Time 07:18 PM)
ដោយ ៖ ចាន់ថា (ចំនួនអ្នកអាន: 169នាក់)

ក្រុមហ៊ុន និងរោងចក្រមួយចំនួនសំងំលាក់ខ្លួនបង្កើត និងផលិតនូវផលិតផលក្លែងក្លាយ ដែលជា​
ហេតុ ធ្វើអោយមានការអនុវត្តច្បាប់ដូចជាការចុះបង្ក្រាបផលិតផលក្លែងក្លាយជាច្រើនដែលផលិត មកមិនត្រូវតាមក្បួនខ្នាត និងតាមប្រព័ន្ធស្តង់ដារ គឺដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ។

កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រ
ឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលពីលោកក្រឡាបញ្ជី និងជាតំណាំងឲ្យព្រះ
រាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងមានការសហការពីមន្ត្រីកាំកុងត្រូល មន្ត្រីស្តង់ដា មន្រ្តីសិប្បកម្ម និងកសិកម្ម រួមទាំងចៅសង្កាត់ និងមេប៉ុស្តិ៍កាកាប២ បានចុះត្រួតពិនិត្យរោងចក្រមួយ
កន្លែង ដោយទីតាំងនេះ ស្ថិតនៅជិតនិង អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់ កាកាប២ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

នៅក្នុងការចុះទៅត្រួតពិនិត្យនោះ ក្រុមកម្លាំងពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ ដែលដឹកនាំដោយលោកវរៈសេនីយឯក កឹម វិសាល បានរកឃើញនូវផលិតផលក្លែងក្លាយ រហូតដល់ទៅ៤០ប្រភេទ ដែលក្នុងនោះមានដូចជា៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស៊ុបមាន់ ម្សៅស៊ុបមាន់ ម្សៅស៊ុបមាន់គ្រាប់ ទឹកខ្មេះ និងទឹកសៀង ព្រមទាំងទឹកម្ទេស ទឹកសៀង ទឹកត្រីង ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រោងចក្រផលិតគ្រឿងឧបភោគបរិភោគ ខាងលើនេះមានស្លាកយី
ហោ មិន វៃ សៀន មានម្ចាស់ គឺជាជនជាតិចិន និងមនុស្សចំនួន ៥នាក់ទៀត ក្នុងនោះមានស្រីម្នាក់ ។

ក្រោយពីការចុះត្រួតពិនិត្យ ខាងម្ចាស់រោងចក្រដែលជាជនជាតិចិន បានខលហៅ ជំនួយពីជនដែល មានអំណាច ដែលមានមុខងារជាទាហានផ្កាយ៣ ឲ្យមកជួយអន្តរាគមន៍ ប៉ុន្តែបើទោះជាយ៉ាងណា
ក៏ ក្រុមកម្លាំងពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅតែបន្តអនុវត្តន៌ទៅ តាមនីតិវិធីច្បាប់ដដែល ដោយផ្តោតសំខាន់បំផុតទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបរិ
ភោគ ។

ក្រោយពីត្រួតពិនិត្យឃើញថា រោងចក្រធុនមធ្យមដែលផលិតគ្រឿងឧបភោគបរិភោគ មិន វៃសៀន
នេះ មិនអនុ លោមទៅតាមច្បាប់ស្តង់ដារ ដែលបានកំណត់ និងនៅលើសំបកវេចខ្ចប់ពុំមាន ច.ប.ផ និងសញ្ញា (CS)នោះទេ និងនៅលើសំបកវេចខ្ចប់ដាក់បាកូដប្រទេសចិន ។ មិនមានវិញ្ញាបណ្ណបត្រ អនុញ្ញាតដំណើរការសិប្បកម្ម និងមិនមានវិញ្ញាបនបត្រ ត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញនោះទេ ។

ផលិតផលការវេចខ្ចប់ខ្វះគុណភាពនិង អនាម័យ មិនមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព ពីមជ្ឈម ណ្ឌលមន្ទីរពិសោធឧស្សាហកម្ម កម្ពុជា និងពុំមានចុះបញ្ជីម៉ាកផលិតផលនោះទេ រីឯវត្ថុធាតុដើម លួចនាំចូលពីប្រទេសចិន និងថៃ គ្មានច្បាប់អនុញ្ញាត និងមានចេតនាបន្លំសមត្ថកិច្ច សមត្ថកិច្ចសម្រេច ឲ្យផ្អាកការផលិត បិទទីតាំងជាបណ្តោះអាសន្ន និងនាំខ្លួនជនសង្ស័យដែល ជាម្ចាស់ទីតាំង រួមទាំង កម្មករចិនចំនួន ០៦នាក់ ស្រី១នាក់ និងកម្មករខ្មែរចំនួន ០៤នាក់ ស្រី០៣នាក់ កម្មករផ្សេងទៀត កម្លាំង ពិសេសមិនបានយកទៅសាកសួរបំភ្លឺនៅលេខាធិការដ្ឋានឡើយ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែមានការគាំទ្រ នៅលើសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ ដែលអស់លោកទាំងអស់គ្នា នៅតែមានភាពស្វិតស្វាញនៅក្នុងការព្យាយាមទប់
ស្កាត់ និងបង្ក្រាបទីតាំងផលិតគ្រឿងឧបភោគ បរិភាគនានា ដើម្បីការពារ សន្តិសុខ សេចក្តីថ្លៃថ្នូ សង្គម ជាពិសេសនោះ គឺសុខភាពរបស់ប្រជាជនកម្ពុជា តែម្តង ៕