ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
មហាជនបានត្រឹមតែសម្រក់ទឹកភ្នែកអាណិតអាសូរពលរដ្ឋរងគ្រោះ ដែលសមត្ថកិច្ចខេត្តព្រះសីហនុ ប្រើកាំភ្លើងបាញ់ គំរាម ដើម្បីយកដីជូនមេឈ្មួញងារជាសេដ្ឋីឧកញ៉ា ស៊ីវ គង់ទ្រីវ តាមអំណាចរបស់តុលាការ
Fri,25 January 2019 (Time 12:32 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 276នាក់)

ឃើញហើយមិនស្រក់ទឹកភ្នែកមិនបាន នៅពេលដែលឃើញពលរដ្ឋជាច្រើនត្រូវបានរងគ្រោះដោយសារតែរឿងដីធ្លី កាលពីថ្ងៃទី ២៤ មករា ២០១៩ ម្សិលមិញនេះ តាមរយៈការអនុវត្តន៌របស់សមត្ថកិច្ចចម្រុះ របស់សាលាខេត្តព្រះ សីហនុ នៅលើផ្ទៃដី៧១ហិកតា ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីយកដីប្រគល់ ជូនលោកឧកញ៉ាដ៏សម្បើមម្នាក់ តាមអំណាចរបស់តុលាការ ។

សេចក្តីរាយការណ៌ចេញពីខេត្តព្រះសីហនុ បានឲ្យព័ត៌មានសាត្រាឬទ្ធិដឹងថា មុនឈានទៅដល់សមត្ថកិច្ចបាញ់បោះ គំរាមប្រជាពលរដ្ឋនោះ នៅពេលដែលពលរដ្ឋបានទទួលដំណឹងថា ព្រឹកថ្ងៃទី២៤ មករា ២០១៩ សមត្ថកិច្ចចុះអនុ វត្តន៌តាមសាលដីការបស់សាលាដំបូងខេត្ត ប្រជាពលរដ្ឋជាច្រើនដើម្បីការពារដីធ្លីរបស់ខ្លួន បាននាំគ្នាប្រមូលកង់រថ យន្តជាច្រើនគរជាគំនរ ត្រៀមដុតធ្វើការតវ៉ា ជាថ្នូមិនព្រមចាកចេញពីដីធ្លីផ្ទះសម្បែងខ្លួន ស្រាប់តែនៅពេលនោះ សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យទៅបាញ់ពន្លត់កង់រថយន្តដែលពលរដ្ឋកំពុងដុតផ្សែងហុយសំពោងនោះ ក្លាយជាហេតុផ្ទះកំហឹង ធ្វើឲ្យពលរដ្ឋនាំគ្នាទាញដុំថ្ម ទាញដបសាំងបាញ់គំរាមពលរដ្ឋ បានធ្វើឲ្យពលរដ្ឋរងរបួស និងឃាត់ខ្លួនពលរដ្ឋចំនួន៨នាក់ តែម្តង ។

ក្រោយពីការគ្រប់គ្រងទីតាំងដី តាមអំណាចសាលដីកាបានហើយ សមត្ថកិច្ចបានប្រើគ្រឿងចក្រវាយកំទេចផ្ទះ សម្បែងពលរដ្ឋតែម្តង ធ្វើឲ្យទ្រហោយំចាប់ផ្តើមលាន់កងរំពង គួរឲ្យស្រណោះបំផុត ។

សេចក្តីរាយការណ៌នោះ បានបន្តឲ្យដឹងថា ករណីទំនាស់ដីធ្លីចំនួន៧១ហិកតានៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះ កន្លងមក បានអូសបន្លាយជាច្រើនឆ្នាំមកហើយនោះ រហូតបានឈានដល់ការប្រើអំពើហិង្សា ដាក់គ្នា រវាងសមត្ថកិច្ចចម្រុះ ដែលចុះទៅអនុវត្តន៌សាលដីកាតុលាការកំពូល និងប្រជាពលរដ្ឋដែលពួកគាត់អះអាង ថា ជាអ្នកចាញ់ក្តី និងជាជាជនរងគ្រោះ ។

ប្រជាពលរដ្ឋអះអាងថា ពួកគាត់មករស់នៅលើដីនេះជាយូរឆ្នាំ ដោយពីមុនជាដីរបស់គម្របព្រៃ ដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ ប៉ុន្តែដោយពួកគាត់មិនបានធ្វើប័ណ្ណកម្មសិទ្ធិ ព្រោះតែជីវភាពខ្វះខាត ពួក គាត់ចេះតែរស់នៅ ព្រោះតែអាងមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ-ឃុំ ដឹងឮ ផ្ទុយទៅវិញក្រោយពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាត់ដីនោះឲ្យប្រជាពលរដ្ឋ ស្រាប់តែមេឈ្មួញឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ស៊ួន បានយកប័ណ្ណស្លាបមាន់ គេដឹងថា ប័ណ្ណស្លាបមាន់នោះ ត្រូវបានរដ្ឋ និរាករណ៍រួចហើយនោះ យកទៅដាក់ប្តឹងនៅ តុលាការទាំង៣ថ្នាក់ឈ្នះ មករឹបអូសយកដីរបស់ពួក ក្លាយជារឿងអយុត្តិធម៌លើពួកគាត់ទាំងអស់គ្នាទៅវិញ ។

សាលដីកាលេខ ៣៤៨ «ឈ» ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ចូលជាស្ថាពរ បានអនុត្តន៌ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ព្រះសីហនុ ខណៈភាគីប្រជាពលរដ្ឋរាប់រយនាក់ ជាអ្នកចាញ់ក្តីកើតទុក្ខមិន សុខចិត្តនឹងសាលដីកាតុលាការកំពូលមួយនេះ ។

ទោះជាយ៉ាងណា ភាគីខាងប្រជាពលរដ្ឋនៅតែអះអាងថា ប្លង់ស្លាបមាន់របស់ដើមបណ្តឹងដែលយកមកធ្វើជាដើម ចមនោះ គឺត្រូវបានរដ្ឋនិរាករណ៍ចោលបាត់ទៅហើយ ។

ពាក់ព័ន្ធជុំវិញរឿងដ៏ក្តៅគគុកខាងលើនេះ ព័ត៌មានសាត្រាឬទ្ធិ មិនអាចសុំការបំភ្លឺពីលោកឧកញ៉ា ស៊ីវ គង់ទ្រីវ បាន នៅឡើយទេ ព្រោះគ្មានលេខទំនាក់ទំនង ៕