ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ឆេះស្លាប់មនុស្សទាំងព្រឹកតែម្តង នៅក្នុងករណីបើកម៉ូតូដឹកសាំងលឿនពេក ដួលបុកជាមួយបង្គោលភ្លើង ហើយ បានឆេះស្លាប់ទាំងមនុស្ស ព្រមទាំងឡានលុច្សីស ដែលចតក្បែរនោះ
Thu,24 January 2019 (Time 07:43 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 101នាក់)

ទាំងព្រឹកតែម្តង បុរសម្នាក់បានជិះម៉ូតូដឹកសាំង ហើយបានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង បណ្តាលឲ្យដួលម៉ូតូខ្ចាយសាំង ក្លាយជាហេតុការណ៌ផ្ទុះឆេះស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នេះតែម្តង ។

ហេតុការណ៌នេះ បានកើតឡើងស្ថិតនៅចំណុចមុខហាងកាហ្វេអាម៉ាហ្សូន ផ្លូវ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ខាងលើជិះម៉ូតូដឹកប្រេងសាំង ចំនួន៤ប៊ីដុង បើកបរក្នុងល្បឿនលឿន ពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានគេចពី
រ៉ីម៉កមួយគ្រឿង ឆ្លងផ្លូវនៅខាងមុខ ហើយបានដួលខ្ចាយសាំងខ្ទាត ប៉ះបង្គោលភ្លើង និងរថយន្តឡិចស៊ិស ដែលចតនៅលើចញ្ចើមផ្លូវ បង្កឱ្យចេញជាអណ្តាតភ្លើងយ៉ាងខ្មួលខ្មាញ់ ជាហេតុធ្វើឱ្យបុរសខាងលើ ត្រូវភ្លើងឆេះ ខ្លោចស្លាប់ភ្លាមៗនៅកន្លែង ព្រមទាំងបានរាលដាលឆេះរថយន្តឡិចស៊ីសមួយគ្រឿង និង ប្រអប់បង្គោលភ្លើងរបស់ EDC ជាច្រើនប្រអប់។

នៅក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ ផងដែរ ។

ជនរងគ្រោះដែលត្រូវបានឆេះខ្លោចនោះ សមត្ថកិច្ចនៅពុំទាន់កំណត់សម្គាល់អត្ថសញ្ញាណនៅឡើយទេ បច្ចុប្បន្នត្រូវបានរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី ៕