ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
រថយន្តដឹកស្រារបស់ក្រុមហ៊ុនស្រាបៀរអង្គរ យកទៅដឹកខ្សាច់ បើកបរប្រជែងរថយន្តដឹកឥដ្ឋ ជ្រុលទៅបុករថយន្តដឹកទាហាន របួសធ្ងន់២នាក់ របួសស្រាល៥ នាក់
Sat,26 January 2019 (Time 11:02 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 127នាក់)

រថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរត្រូវបានគេយកដឹកខ្សាច់ ហើយបើករេចង្កូតបុករថយន្តដឹកទាហាន បណ្តាល
ឲ្យរបួសជាច្រើននាក់ ទាំងព្រឹកព្រលឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅលើផ្លូវជាតិ៥១ ចន្លោះគីឡូម៉ែត្រលេខ១៧ និងលេខ ១៨ ស្ថិតក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក FUSU ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 3A-0809 (ដឹកខ្សាច់) ជារបស់ក្រុមហ៊ុនស្រាបៀរអង្គរ (ដោយអ្នកបើកបរមិនស្គាល់ឈ្មោះ) ធ្វើដំណើរទិសដៅ ពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុ បានបើកប្រជែងរថយន្តដឹកឥដ្ឋ១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាក GMG ពណ៌ប៉ារ៉ា គ្មានស្លាកលេខ របស់យុទ្ធភូមិភាគទី៥ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបង្កគ្រោះថ្នាក់ដល់បើកបរដោយមានឈ្មោះ ម៉ាន់ យ៉ុណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាទាហានភូមិភាគទី៥ និងអ្នករួមដំណើរ៧នាក់ ។

ប្រភពនោះបន្តថា ក្នុងហេតុការណ៍នោះបណ្តាលឲ្យមានអ្នករងរបូស ឈ្មោះ អៀម ឈើញ ភេទប្រុស អាយុ 49ឆ្នាំ ជាទាហាន ភូមិភាគទី 5, ឈ្មោះ អៀម រិន ភេទប្រុស អាយុ 50ឆ្នាំ, ឈ្មោះ ហុន ហក់ ភេទប្រុសអាយុ 32ឆ្នាំ, ឈ្មោះ សាត យីម ភេទប្រុស អាយុ 57ឆ្នាំ, ឈ្មោះ សួស វិមាន ភេទប្រុស អាយុ 21ឆ្នាំ, ឈ្មោះ ពាញ ភក្ដី ភេទប្រុស អាយុ 45ឆ្នាំ, ឈ្មោះ គង់ នី ភេទស្រី អាយុ 42ឆ្នាំ អ្នកទាំងនេះ ជាទាហាន កងពល៥៣ នៃយោធភូមិភាគទី៥ ។

សម្រាប់ករណីគ្រោះថ្នាក់នេះផងដែរ គឺមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ គ្រាន់តែរងរបួសធ្ងន់មនុស្ស២នាក់ បុរស ហើយអ្នករួមដំណើរជាមួយរបួសស្រាលមនុស្ស៥នាក់ ក្នុងនោះក៏មានស្រី១នាក់ ចំណែកឯរថយន្ត មានការខូចខាត ធ្ងន់ទាំង២គ្រឿង ៕