ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្រើនរំលឹក សុំឲ្យសមត្ថកិច្ចអាជ្ញាធរទូទាំងខេត្តត្រួតពិនិត្យករណីសិប្ប កម្មកែឆ្នៃឈើ នៅក្បែរជម្រកដែនអភិរក្សទាំងអស់
Tue,26 February 2019 (Time 11:24 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 10នាក់)

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានដាក់បទបញ្ជាដល់មន្ត្រីជំនាញ និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបរោងសិប្បកម្មអត់ច្បាប់ ពិសេសរោងសិប្បកម្មដែលនៅក្បែនឹងដែនអភិរក្សជាដាច់ខាត ក្នុងស្មារតីចូលរួមថែរក្សាការពារធនធានធម្មជាតិ ឲ្យនៅគង់វង្ស ។ លោក អ៊ុន ចាន់ដា ព្រមទាំងបានណែនាំដល់មន្ត្រីបរិស្ថានឈរជើងការពារនៅតាមដែនអភិរក្សនានា ត្រូវការពារឲ្យបានកុំឲ្យដើមឈើដួល ។ បើសិនជាដើមឈើត្រូវបានកាប់ដួលនោះ យើងត្រូវប្រឈមបាត់បង់ធនធានធម្មជាតិ និងបាត់បង់ដីធ្លីមិនខាន ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និយាយបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ដោយបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដែនដី និងសមត្ថកិច្ចជំនាញនានាដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទោះបីជាលទ្ធផលល្អប៉ុណ្ណាក៏ដោយ ក៏នៅតែមានការរិះគន់មកលើសមត្ថកិច្ចយើងដដែល។

លោកអភិបាលខេត្ត បានលើកទឹកចិត្តឲ្យមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវ ខិតខំអនុវត្តន៍បន្តទៅទៀត ប៉ុន្តែទោះ
ជាយ៉ាងណា អាជ្ញាធរភូមិ-ឃុំមិនត្រូវចេញលិខិតបញ្ជាក់ លើការកាន់កាប់ដីព្រៃដោយខុសច្បាប់នោះទេ ។

រោងសិប្បកម្មកែច្នៃឈើទាំងអស់ ពិសេសទីតាំងដែលនៅក្បែរជម្រកដែនអភិរក្សតែម្តង ត្រូវពិនិត្យឲ្យបានច្បាស់ លាស់ពីប្រភពឈើ តើឈើនោះយកមកពីណា? ពីក្រុមហ៊ុនណា? មានប៉េសេដែរឬទេ ។

កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈជើងតាមបណ្តោយព្រំដែន សុំបន្តរក្សានូវភាពស្ងៀមស្ងាត់ និងរក្សានៅចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយកម្លាំងភាគីថៃ-ឡាវ, ត្រូវរក្សាឲ្យបានល្អ មិនឲ្យផ្ទុះអាវុធ ឬបញ្ហាប្រ ឈមណាមួយនោះទេ ក្នុងនោះស្នើសុំឲ្យស្នងការ អធិការក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំងអស់ ត្រូវពង្រឹងតួនាទីរបស់ខ្លួន ពិសេសពង្រឹងតួនាទីភារៈកិច្ចរបស់នគរបាលប៉ុស្តិ៍ សន្តិសុខ សណ្តាប់ធ្នាប់ល្អ នៅតាមភូមិ-ឃុំ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំនុច ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តព្រះវិហារ កំពុងបានរង់ចាំមើលថា តើការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនេះ សមត្ថកិច្ចជំនាញនៅក្រោមការគ្រប់គ្រងគណៈបញ្ជាការឯកភាពខេត្ត មានការគោរព និងអនុវត្តន៌តាមបានបណ្តា ឬក៏ក្រោយពីស្តាប់សម្តីដ៏ពិរោះរបស់អភិបាលខេត្តហើយ ត្រឹមតែមួយពព្រិចភ្នែកត្រូវ
ភ្លេចអស់ ។